ផ្អែមល្ហែមណាស់! Ter បង្ហោះរូបថតគូច្រើនដល់ហើយមួយរយៈនេះ សង្ស័យជិតមានរឿងល្អទេដឹង!

មហាជនជាច្រើនក៏ដូចជាហ្វេនទាំងក្នុងនិងក្រៅស្រុករបស់គូស្នេហ៍តារាប្រុសស្រី Ter Chantavit និង Mai Davikah តែងតែគាំទ្រនិងកោតសសើរនូវក្តីស្រឡាញ់ថែរក្សាគ្នារបស់អ្នកទាំងពីរ។
Ter គឺជាតារាសម្តែងដ៏មានប្រជាប្រិយភាពមួយរូបនៅក្នុងវិស័យភាពយន្តរបស់ប្រទេសថៃ ហើយលោកក៏ជាតារាប្រុសដែលមានសំណាងមួយរូបដែលមានគូស្នេហ៍គឺជាតារាស្រីដ៏ស្រស់ស្អាតគឺ Davikah​ នេះឯង។
ហើយរយៈពេលថ្មីៗនេះ ហ្វេនក៏ដូចអ្នកនិយមតាមដានបណ្តាញសង្គមផ្ទាល់របស់ Ter ហាក់មានការចំឡែកចិត្ត ព្រោះ Ter ដូចជាបង្ហោះរូបថតគូស្នេហ៍ញឹកញ៉ាប់ខ្លាំងណាស់ និងបន្ថែមជាមួយ Caption បង្ហាញពីក្តីស្នេហ៍ដ៏មានក្តីសុខមួយ។ ដល់ថ្នាក់ហ្វេនសង្ស័យថា ប្រហែលលោក Ter ចង់ដឹកដៃគូស្នេហ៍របស់លោកចូលរោងអាពាហ៍ពិពាហ៍ទេដឹង៕

After Footer (Active) - damrei Mr1 Zone2