អបអរសាទរ! តារាថៃនាង Janie និងស្វាមីសង្ហា ប្រកាសដំណឹងដ៏ល្អមួយថានាង…

ផ្លូវជីវិត ដែលធ្លាប់ជួបតែរឿងបែកបាក់របស់តារាសម្តែងស្រីថៃ Janie ត្រូវបានបញ្ចប់ហើយ បន្ទាប់ពីនាងបានជួបនឹងលោក Mickey Allapach Na Pombhejara ដែលត្រូវជាស្វាមីរបស់នាងនាពេលបច្ចុប្បន្ននេះ។

លោក Mickey បានដើរចូលក្នុងជីវិតរបស់នាងមិនប៉ុន្មានឆ្នាំមុននេះទេ ហើយបានកែប្រែជីវិតស្នេហារបស់នាងឲ្យប្រសើរឡើង។ មិនចាំយូរ អ្នកទាំងពីរក៏សម្រេចចិត្តរៀបអាពាពិពាហ៌នឹងគ្នាតែម្តង ដោយ Janie ធ្លាប់ប្រាប់ទៅកាន់អ្នកគាំទ្រខ្លួនថា នាងធ្លាប់ខ្លាចនឹងរឿងស្នេហានេះ ហើយមិនដែលគិតថានាងនឹងអាចរៀបការម្តងទៀតនោះឡើយ តែអ្វីៗវាផ្លាស់ប្តូរបន្ទាប់ពីនាងជួយ Mick។ នាងជឿជាក់ថា បុរសម្នាក់នេះហើយ ដែលនាងចង់កាន់ដៃដើរទៅជាមួយរហូត ហើយក៏ជឿថាលោកអាចស្រលាញ់នាង មើលថែនាងរហូតបានដែរ។

After Footer (Active) - damrei Mr1 Zone2

បន្ទាប់ពីរៀបមង្គលការហើយ តារាស្រីរូបនេះ និងស្វាមី មានបំណងប្រាថ្នាដ៏ធំមួយរបស់ពួកគេ គឺចង់មានកូនតូចដែលឃ្យូតគួរឲ្យស្រលាញ់ម្នាក់។

អបអរសាទរ! ពេលនេះបំណងប្រាថ្នារបស់អ្នកទាំងពីរបានសម្រេចហើយ! ដោយ Janie ប្រកាសដំណឹងនេះតាមរយៈការបង្ហោះរូប អេកូកូនក្នុងផ្ទៃ ភ្ជាប់ជាមួយនឹងពាក្យថា «យើងរង់ចាំអស់មួយរយៈហើយ សម្រាប់ការចែករំលែកដំណឹងល្អមួយនេះ បេះដូងខ្ញុំពេលនេះពិតជារកអ្វីថ្លែងមិនចេញ យើងពិតជាមិនអាចរង់ចាំបានទេ សម្រាប់វត្តមានក្មេងតូចម្នាក់ ចូលមកកាន់ពិភពលោករបស់ពួកយើង»។


ទន្ទឹមនឹងនេះដែរ ក៏មានអ្នកគាំទ្រ និងមិត្តសិល្បៈជាច្រើន បានមកចូលរួមអបអរសាទរយ៉ាងខ្លាំងផងដែរ នៅពេលដែលបានឃើញ Janie និងស្វាមីសប្បាយរីករាយជាខ្លាំងចំពោះដំណឹងដ៏ល្អមួយនេះ៕