មិនធ្លាប់ដឹងសោះ! ថារឿងដ៏ល្បីរបស់ប្រទេសកូរ៉េមួយនេះ មានប្រទេស២ទិញសិទ្ធិថតឡើងវិញ

រឿងប្រភេទឆ្លងភព ឆ្លងសម័យកាល ជាប្រភេទរឿងកំពុងពេញនិយមក្នុងចំណោមរឿងផ្សេងទៀតសម្រាប់អ្នកចូលចិត្តតាមដានខ្សែភាពយន្តមិនថារឿង​ភាគ ឬក៏រឿងដុំនោះទេ។ ជាក់ស្តែងបើនិយាយពីរឿងឆ្លងភព អ្នកទាំងអស់គ្នាច្បាស់ជានឹក​ទៅដល់រឿងរបស់កូរ៉េមួយដែលមានចំណងជើងថា My love from another star ឬ សង្សារខ្ញុំជាមនុស្សភពផ្កាយ ជាក់ជាមិនខាន។ព្រោះរឿងមួយនេះបានទាក់ទាញចំណាប់អារម្មណ៍អ្នកតាមដានទស្សនាយ៉ាងច្រើនកុះករជុំវិញពិភពលោក រួមទាំងប្រជាជនកម្ពុជាផងដែរ។ តែយ៉ាងណាក៏ដោយ តើអ្នកមានដឹងទេថា រឿងមួយនេះមានប្រទេសចំនួន២បានសុំសិទ្ធិទិញយកទៅថតសារជាថ្មីម្តង​ទៀតរួចទៅហើយ។ ដូចនេះបើចង់ដឹងកាន់តែច្បាស់ថាជាប្រទេសណា ហើយតួឯកក្នុងរឿងនីមួយៗជា​អ្នកណា តោះមកតាមដានជាមួយយើងខ្ញុំដូចតទៅ៖
១/ ប្រទេសកូរ៉េខាងត្បូង (រឿងដើម) ២០១៣
តួឯកប្រុសសម្តែងដោយ Kim Soo-hyun និងតួឯកស្រីសម្តែងដោយ Jun Ji-hyun២/ ប្រទេសហ្វីលីពីន ២០១៧
តួឯកប្រុសសម្តែងដោយ Gil Cuerva និងតួឯកស្រីសម្តែងដោយ Jennylyn Mercado៣/ ប្រទេសថៃ ២០១៩
តួឯកប្រុសសម្តែងដោយ Nadech Kugimiya  និងតួឯកស្រីសម្តែងដោយ Peranee Kongthai