Kimberly បោះសម្ដីមិនចង់មានមនុស្សបែបនេះក្នុងជីវិតសង្ស័យមនុស្សក្បែរខ្លួនរឿងបាត់កាបូបរួមតម្លៃសរុប 2លានជាង…..! មានរូបភាព

អាចចាត់ទុកថាជារឿងដែរស្លុតចិត្តបំផុតសម្រាប់តារាសម្ដែងស្រីនាង Kim-Kimberly Ann ដែលត្រូវចោរលួចកាបូបម៉ាកល្បីៗនិងមានតម្លៃថ្លៃអស់ដល់ទៅ 4កាបូប បើសិនធ្វើការបូករួមតម្លៃសរុបរបស់កាបូបទាំង 4និងហើយគឺ 2លានបាត រឿងធ្វើអោយសាម៉ីខ្លួននិងមិត្តភ័ក្ដជួយគ្នាប្រកាសដើម្បីដឹងតម្រុយអីខ្លះពីចោរ ដោយសាម៉ីខ្លួនសង្ស័យថាណាស់តែជាអ្នកក្បែរខ្លួន មិនមែនពួកចោរដែលចូលមកគាស់បន្ទប់គាស់ផ្ទះអីទេ

Kimberly បាននិយាយនៅក្នុងកម្មវិធីរឿងរ៉ាវព្រឹកនេះថា “ដឹងខ្លួនយឺតពេលដែលវាបាត់ទៅ មិនដឹងពិតមែនថាពេលកំឡុងពេលណាដែលបានបាត់ គិតថាប្រហែលជាមិនមែនចោរទេធ្វើបែបនេះ ប្រហែលជាអ្នកដែលមានលេខសំងាត់បន្ទប់របស់យើង ណស់តែជាអ្នកស្គាល់គ្នា ពេលនេះបានទៅដាក់ពាក្យប្ដឹងហើយ គ្រប់គ្នាដែរយើងសង្ស័យក៏បានទៅសួរចំលើយអស់ហើយ ពេលនេះត្រូវធ្វើចិត្តក្នុងលំដាប់មួយថាបានមកវិញលំបាក តែចង់រំខានខាងហាងមួយទឹកៗឬកន្លែងដាក់របស់បញ្ចាំជួយធ្វើជាភ្នែកជាច្រមុះផង ប្រសិនបើបានឃើញបានជួបឬមានតម្រុយអ្វីសូមទាក់ទងប្រាប់ផង

After Footer (Active) - damrei Mr1 Zone2

ព្រមទទួលថាឈឺចាប់ចំពោះរឿងដែលកើតឡើងខ្លាំងណាស់ ព្រោះគិតថានៅខនដូនិងទទួលបានសុវត្តិភាពបំផុតហើយ តែនៅសុខៗក៏បាត់ទៅ បន្ទប់ក៏មិនមានការគាស់អោយខូចខាតអ្វីដែរ វាមិនមែនជាចោរនោះទេ គិតថាជាអ្នកនៅក្បែរខ្លួន ក៏ខូចចិត្ត វាសាហាវពេកហើយដែលមនុស្សម្នាក់លួចកាបូបយើងដល់ទៅ 4 មិនចង់អោយមានមនុស្សបែបនៅក្នុងជីវិតទេ ស្មុកស្មាញណាស់ គិតទៅគិតមកថាហេតុអ្វីធ្វើបែបនេះ”

ដោយមិត្តភ័ក្ដនៅក្នុងវិស័យសិល្បៈជាច្រើនជួយចែករំលែករឿងនេះតៗគ្នាដើម្បីជួយអោយអ្នកដែលបានឃើញផ្ដល់ដំណឹងត្រលប់មកវិញ

អត្ថបទដោយ : នីត្តា