ធ្វើអោយតារាសម្ដែងស្រីល្បីឈ្មោះយ៉ាង Ann Thongprasom ត្រូវត្រួតពិនិត្យរឿងការញុំអាហាររបស់កំលោះអ្នកជំនួញធំ A Thinphan មិនអោយគេចផុតពីក្រសែភ្នែកអាចដឹងបានតាមរយៈវីដេអូដែលត្រូវបានផុសនៅក្នុង IG @atinnabhan ព្រមជាមួយនិងឃ្លាខ្លីៗថា “ញុំការ៉េម…..ដល់រឿងស្លាប់”
ដោយនៅក្នុងវីដេអូនិង A Thinphan បានថតទុកខណៈពេលសាម៉ីខ្លួនកំពុងទិញការ៉េម ហើយមាន Ann Thongprasom ឈរចាំសង្កេតមើលការកុម្មង់របស់សង្សាយ៉ាងជិតដិត ថែមទាំងមាននិយាយថា “អោយញុំការ៉េមតែពីដុំបានហើយ មិនបាច់សើចទេ” ព្រោះតែបារម្ភពីសុខភាពរបស់សង្សា
ប៉ុណ្ណឹងនៅមិនទាន់គ្រប់គ្រាន់ទេ ព្រោះនៅពេលចុងបញ្ចាប់នៃវីដេអូខាងស្រីនៅមានបញ្ចេញស្ទាយបែបផ្អែមល្ហែមតិចដូចមិនពេញចិត្តតិច ដោយការសួរទៅខាងប្រុសដែលកំពុងត្រៀមខ្លួននិងញុំការ៉េមថា “បើស្លាប់ទៅតើ Ann និងនៅជាមួយនរណា?” មុននិងចូលមកផ្ដល់ចម្លើយ comment “ស្លាប់ភ្លាម Annរកថ្មីភ្លេតចា”
អត្ថបទដោយ : នីត្តា