អ្នកអត់គូរចៀសផ្លូវ! Ter-Mai កាន់ដៃបណ្ដើរគ្នាទៅមើលព្រះអាទិត្យរៀបលិច…បរិយាកាសរ៉ូមែទិចខ្លាំងណាស់!! មានរូបភាព
ក្រោយពីគ្រប់គ្នាបានឃើញរូបភាពរបស់ Mai Davika ជាមួយនិងដំណើរកំសាន្ដទៅលេងសមុទ្រ ដោយខាងស្រីលេងមួយអស់ដៃផុសរូបភាពក្នុងឈុតហែលទឹកបង្អួតរាងភ្លាមៗគ្មានការស្ទាក់ស្ទើរអ្វីសោះឡើយ
បន្ទាប់ពីគ្រប់គ្នាទន្ទឹងរងចាំរូបភាពគូររបស់អ្នកទាំងពីរហើយពេលនេះ Ter-Mai ជាមួយនិងរូបភាពដ៏ផ្អែមល្ហែមបានផុសនៅក្នុង IG ជាមួយទេសភាពមាត់សមុទ្រនាពេលថ្ងៃរៀបលិច ទោះបីត្រឹមតែជារូបភាពខាងក្រោយខ្នង ប៉ុន្ដែក៏រ៉ូមែនទិចស៊ីគ្នានិងបរិយាកាសពេលល្ងាចពិតៗ
សំខាន់អូន Mai មានអោបចង្កេះអ៊ុំទៀត មួយសន្លឹកនេះដូចជាកំពុងតែនាំគ្នាឆែកមើលរូបក្នុងកាមេរ៉ាអញ្ចឹង ផ្អែមល្ហែមបែបមិនដឹងខ្លួន នៅមាត់សមុទ្រនេះមានតែយើងពីរនាក់ទេ
អត្ថបទដោយ : នីត្តា