ដូចប្រិយមិត្តគ្រប់គ្នាបានជ្រាបអញ្ចឹងថា ពេលនេះតារាសម្ដែងថៃស្រីល្បីឈ្មោះ Mai Davika និង តារាប្រុស Ter Chantavit កំពុងតែសាងស្នេហានិងគ្នាយ៉ាងមានក្ដីសុខ ហើយកន្លងមកអ្នកទាំងពីរក៏ធ្វើឲ្យគ្រប់គ្នាលួចច្រណែនយ៉ាងខ្លាំងផងដែរ។
ជាក់ស្ដែងដូចជាថ្មីៗនេះ ខណៈជិតដល់ថ្ងៃឆ្លងឆ្នាំថ្មីទៅហើយ យើងក៏បានឃើញអ្នកទាំងពីរបានដឹកដៃគ្នាទៅកំសាន្តនៅតំបន់មាត់សមុទ្រ និងបានបង្ហោះរូបភាពយ៉ាងផ្អែមល្ហែមជាមួយគ្នាថែមទៀតផង។
ក្នុងនោះ Ter បានបង្ហោះរូបភាពខ្លួន និង សង្សារឈរឱបកៀកកើយគ្នាមើលថ្ងៃលិចតែពីរនាក់ និងបានសរសេរ Caption យ៉ាងមានន័យថា ៖ «Before Sunset» សម្រាប់តែពេលនោះ Davika ក៏បានចូលទៅបញ្ចេញមតិ ភ្ជាប់ស្ទិកគ័ររូបសើចថា ៖ «នេះជា IG មនុស្សកំពុងតែមានស្នេហាមែនទេ?»។
ក្រោយពេលឃើញបែបនេះ ហ្វេនៗកាន់តែលួចច្រណែន ព្រោះឃើញអ្នកទាំងពីរឆ្លើយឆ្លងគ្នាយ៉ាងផ្អែមល្ហែមបែបនេះ៕ សូមទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖
អត្ថបទដោយ៖ស៊ីវលី