រឿងផ្អែមល្ហែមលើកអោយមួយគូរនេះទៅ សម្រាប់អ្នកម៉ាក់សាច់ក្រអូបនិងស៊ិចស៊ី Pat Napapha ជាមួយនិងលោកប៉ូលីសកំលោះ Nay Napat អាចនិយាយបានថាអោយតែមានពេលវេលាទំនេរនិងបានឃើញទាំងពីរនៅក្បែរគ្នាមិនឃ្លាតទេ ខាងប្រុសឧស្សាហ៍យកចិត្តយកថ្លើមមើលថែមិនទៅណាឆ្ងាយ ថែមទាំងមានផុសរូបគូរអោយហ្វេនៗបានឃើញពីសកម្មភាពនេះផងដែរ
ដូចរូបភាពជាក់ស្ដែងដែលទើបនិងផុសដោយខាងប្រុសនៅក្នុង IG ជាមួយនិងរូបភាពគូរអមជាមួយនិងឃ្លាទទួលបុណ្យណូអែលថា “Wishing you a wonderful Christmas filled with memories you’ll always treasure. Merry Xmas wishes to you”
រូបគូរមកបែបពេញៗខាងប្រុសសង្ហា ឯខាងស្រីក៏ស្រស់ស្អាតជាពិសេសក្នុងឈុតពណ៌ក្រហម
អត្ថបទដោយ : នីត្តា