ផុសតែឯងសុទ្ធចង់វ៉ៃគេ! Mint-Phupha ទាំងផ្អែមល្ហែមទាំងស៊ិចស៊ីបបួលគ្នាលោតទឹកសមុទ្រឡើង……! មានវីដេអូ

ផុសរូបភាពស៊ិចស៊ីឡើងហូរដូចទឹកតែម្ដងហើយ សម្រាប់តារាសម្ដែងស្រី Mint Chalida នៅពេលថ្មីៗនេះនាងបានប្រមូលខោវអាវដាក់កាបូបទៅដើរលេងទទួលយកបរិយាកាសបរិសុទ្ធត្រជាក់ៗនៅឯមាត់សមុទ្រជាមួយនិងម្ចាស់ចិត្ត Phupha Techanarong 

ក្រៅពីបានឃើញរូបភាពស្លៀកឈុតហែលទឹកដ៏សែនស៊ិចស៊ីរបស់ Mint ដែលផុសបាននៅក្នុង IG ឈ្មោះ @mint_chalida ហើយ សាម៉ីខ្លួននៅមានភាពផ្អែមល្ហែមជាមួយនិងកំលោះរូបសង្ហាដែលជាសង្សាផងដែរ ដោយជារូបភាពដែល Mint-Phupha ឈរអោបកៀកកើយគ្នាកណ្ដាលទឹកសមុទ្រដោយផ្ទៃមុខពេញទៅដោយក្ដីសុខ ព្រមអមជាមួយនិងឃ្លាប្រយោគថា “ក្មេងរបស់បង Mint @pupaa_tae”

After Footer (Active) - damrei Mr1 Zone2

រឿងនេះធ្វើអោយហ្វេនៗប្រជ្រៀតគ្នាចូលទៅ comment និងចុចឡាយអោយភ្លាមៗ ព្រោះតែភាពផ្អែមល្ហែមរ៉ូមែនទិច ប្រហែលជាពេលនេះទឹកសមុទ្រប្ដូររស់ជាតិហើយក៏មិនដឹង

អត្ថបទដោយ : នីត្តា