ប៉ែន ចំរ៉ុង ពោលទាំងស្លុតចិត្តពេលទទួលដំណឹងថា នាង ប្រាក់សុគន្ធ បាត់បង់ជីវិត!

ជាការពិតណាស់ ក្រោយពេលទទួលដំណឹងដ៏សែនសោកស្ដាយ នៃការចាក់ចេញរបស់តារាចម្រៀងវ័យក្មេង នាង ប្រាក់សុគន្ធ មក ហ្វេនៗ និងអ្នកសិល្បៈជាច្រើនបាននាំគ្នាសម្ដែងអារម្មណ៍ទុក្ខសោកសឹងតែគ្រប់គ្នាតែម្ដង។

ជាក់ស្ដែងងាកទៅចាប់អារម្មណ៍ពិធីករសំបូរប្រជាប្រិយភាពលោក ប៉ែន ចំរ៉ុង ក៏បានបង្ហាញអារម្មណ៍សោកស្ដាយយ៉ាងដូច្នេះដែរថា៖

After Footer (Active) - damrei Mr1 Zone2

«ស្លុតចិត្តណាស់ប្អូនអើយ ប្អូនប្រុស Neang Praksokun Neang Kunthea ជាមនុស្សស្លូតមិនដែលចេះមានបញ្ហានឹងអ្នកណាទេ ចេះគោរពគេឯង រួសរាយណាស់ ហើយគ្នាឡើងមកពីប៉ៃលិនពីរនាក់បងប្អូនប្រឹងប្រែងខ្លាំងណាស់ទម្រាំបានប៉ុណ្ណឹង តែបែរជាមកជួបរឿងអកុសលបែបនេះ មិនដឹងពុកម៉ែគាត់នៅខេត្តរន្ធត់ក្តុកក្តួលយ៉ាងណាទេ សូមកុសលផលបុណ្យដែលខ្ញុំបានសាងសូមឧទ្ទិសដល់វិញ្ញាណក្ខន្ធប្អូនប្រុសទៅកាន់សុគតិភពផងចុះ»

គួរបញ្ជាក់ផងដែរថាលោក នាង​ ប្រាក់សុគន្ធ បានបាត់បង់ជីវិតដោយសារតែគ្រោះថ្នាក់ចរាចរណ៍ ត្រូវរថយន្តបុកពីក្រោយនៅវេលាម៉ោង៣ទៀបភ្លឺ ឈានចូលថ្ងៃទី២៥ ខែធ្នូ  ឆ្នាំ២០២១៕ សូមទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី