អាណិតណាស់! នាង គន្ធា ពោលហៅបងប្រុសត្រឡប់ទៅផ្ទះវិញ ដើម្បីជួបម្ដាយឪពុក!

ជារឿងមួយដ៏គួរឲ្យសោកស្ដាយបំផុត ដែលតារាចម្រៀងវ័យក្មេង និងជាអតីតបេក្ខជនប្រឡងចម្រៀងក្នុងកម្មវិធី Cambodian Idol រដូវកាលទី២លោក នាង ប្រាក់សុគន្ធ បានបាត់បង់ជីវិតដោយសារគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ផងដែរ។

ក្នុងនោះងាកទៅមើលប្អូនស្រីលោក នាង គន្ធា ពិតជាមានការឈឺចាប់និងសោកស្ដាយបងប្រុសខ្លួនយ៉ាងខ្លាំង គ្មានអ្វីប្រៀបស្មើបាននោះទេ ហើយថ្ងៃនេះនាងក៏បានបង្ហោះសារអាឡោះអាល័យទៅកាន់បងប្រុសជាហូរហែរ ធ្វើឲ្យហ្វេនៗឃើញហើយក្ដុកក្ដួលគ្រប់ៗគ្នាទៀងផង។

After Footer (Active) - damrei Mr1 Zone2

ជាក់ស្ដែងប៉ុន្មានម៉ោងមុននេះនាង ក៏បានបង្ហោះសារពីការនាំបងប្រុសខ្លួនទៅកាន់លំនៅដ្ឋាននៅស្រុកកំណើតវិញ ដើម្បីជួបពុកម៉ែជាលើកចុងក្រោយ ធ្វើឲ្យហ្វេនៗឃើញហើយពិតជាស្រណោះ និងអាណិតតារាចម្រៀងវ័យក្មេងរូបនេះយ៉ាងខ្លាំង ដែលត្រូវបានបាត់បងប្រុសស្រស់ៗបែបនេះ៕

សូមទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី