មិនមែនអភិជនទេគឺមហាសេដ្ឋីនី! Kwan Usamanee បង្អួតពេជ្រគ្រាប់ធំអស្ចារ្យធំជាងក្បាលមនុស្សទៅទៀត!! មានរូបភាព
ជាតារាសម្ដែងស្រីដែលមានសម្រស់ស្រស់ស្អាតហើយមានស្ដុកស្ដមខ្លាំងទៀតផង ថែមទាំងមានសកម្មភាពឬរូបភាពខ្លឹមៗដើម្បើបង្កើតសម្លេងសើចអោយហ្វេនៗនៅក្នុងបណ្ដាញសង្គមញឹកញាប់ណាស់ដែរ សម្រាប់ Kwan Usamanee សាម៉ីខ្លួនបញ្ចេញប្រយោគខ្លឹមៗក្នុងតម្រាជាច្រើនហូរហែរ
ជាក់ស្ដែង (23 ធ្នូ 2021) Kwan បង្ហាញខ្លួនក្នុងតួសម្ដែងថ្មី បង្អួតចិញ្ចៀនពេជ្រនៅនិងដៃនាងខាងឆ្វេង ជាគ្រាប់ពេជ្រដ៏ធំមើលពេញភ្នែក ធំអស្ចារ្យធំយកតែមែនទែនគ្រាន់តែបានឃើញហើយខ្លាចតែដៃបាក់ ព្រមអមជាមួយនិងឃ្លាថា “ចិញ្ចៀនេះច្បាស់ជាបែកមិនខានទេ”
រឿងនេះ Huan Pawarisa ដល់ថ្នាក់ប្រញាប់ចូលមកសុំធ្វើជា F ប្រាប់ថា “យកមកអោយយាយមក!” ដោយកញ្ញា Kwan ឆ្លើយតបទៅវិញថា “ទៅដល់ដៃពេទ្យរៀបរយហើយ ធ្វើអោយក្បាលគេបែក” ហើយនៅពេលមានអ្នកបង្អាប់ថាពាក់អោយប្រយ័ត្នប្រយែងផង ប្រយ័ត្នដៃបាក់ កញ្ញាតបថា “បាក់ដល់កដៃតែម្ដងចា”
ក្រៅពីនេះនៅមានហ្វេនៗដែលបានឃើញចិញ្ចៀនមួយវង់នេះហើយ ចូលទៅ comment បង្អាប់បន្ថែមទៀត អ្នកខ្លះថាប្រហែលជាគ្មាននរណាមានធំជាងនេះទៀតទេ, ច្បាស់ជាគ្មាននរណាហ៊ានតស៊ូជាមួយម៉ែនោះទេ, សុំថ្លៃព្យាបាលភ្នែកផង ក្រហាយភ្នែកអស់ហើយ, មិនមែនបែកតែភ្នែកនោះទេ គឺបែកទាំងក្បាលទៀត……
អត្ថបទដោយ : នីត្តា