ដូចប្រិយមិត្តគ្រប់គ្នាបានជ្រាបអញ្ចឹងថា សព្វថ្ងៃនេះតារាសម្ដែងថៃប្រុសល្បីឈ្មោះលោក Great Warintorn មិនទាន់បង្ហាញពីទំនាក់ទំនងស្នេហារបស់ខ្លួនទៅកាន់នារីណាម្នាក់នោះទេ ខណៈដែលលោក Alek និង លោក Boy ដែលជាមិត្តជិតស្និតនោះ កំពុងតែមានក្ដីសុខជាមួយនិងគូស្នេហ៍ផងដែរ។
ជាក់ស្ដែងស្រាប់តែថ្មីៗនេះ គ្រប់គ្នាបានឃើញលោក Boy បានបង្ហោះរូបភាពនៅក្នុង IG Story របស់លោក បង្ហាញពីសកម្មភាពលោក Great កំពុងតែអង្គុយអឹមអៀនក្បែរនារីម្នាក់ដែលត្រូវបានគេស្គាល់ថាជាតាស្រីរូបស្រស់ Jackie Jacqueline ហើយកន្លងមកតារាស្រីរូបនេះក៏ធ្លាប់និយាយពីកម្មវិធីថានាងចូលចិត្តលោក Great ថែមទៀតផង។
យ៉ាងណាមិញ តាមរូបភាពនេះ ហ្វេនៗជាច្រើនកំពុងតែសួរនាំទៅកាន់លោក Boy ថាតើលោកកំពុងតែចង់បង្ហាញថា Great កំពុងតែណាត់គ្នាញាំអាហារ ឬក៏គ្រាន់តែជាការជួបជុំញាំអាហារជាមួយគ្នាធម្មតានោះទេ ដូច្នេះយើងមានតែរង់ចាំតាមដានបន្ដទៀតតែប៉ុនណោះ៕
សូមទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖
អត្ថបទដោយ៖ស៊ីវលី