ក្រោយពេលតារាថៃប្រុសល្បីឈ្មោះ Boy Pakorn និងតារាចម្រៀងស្រីវ័យក្មេងនាង Fayefaye ប្រកាសពីទំនាក់ទំនងស្នេហានិងគ្នាមក ហ្វេនៗជាច្រើនពិតជារំភើបចិត្ត និងតែងតែឃើញអ្នកទាំងពីរបង្ហាញសកម្មភាពផ្អែមល្ហែមជាមួយគ្នាជាញឹកញាប់ទៀតផង។
ជាក់ស្ដែងដូចជាថ្មីៗនេះ ខណៈផ្ដល់បទសម្ភាស៍ជាមួយអ្នកកាសែត តារាស្រី Fayefaye បានទម្លាយពីចរិតពិតរបស់ Boy យ៉ាងដូច្នេះថា៖
«ការពិតទៅនាងគិតថា Boy គាត់ជាមនុស្សលេងសើចច្រើន ឡេះឡោះ តែពេលមកបានជួបគ្នាផ្ទាល់ ទើបដឹងថាគាត់ជាមនុស្សដែលពិតប្រាកដ បារម្ភ និង មើលថែនាងបានយ៉ាងល្អទៀតផង ហើយនាងបានបង្ហើបទៀតថា ដំបូងឡើយនាងស្គាល់គ្នា តាមរយៈមិត្តភក្តិ ហើយមានពេលមួយក៏មានការរៀបចំដំណើរកម្សាន្តលក្ខណៈមិត្តភក្តិជាក្រុម ដែលមានទាំងការញុំាបាយ និង លេងជុំគ្នា ពេលនោះហើយដែលនាង និង Boy ឃើញមុខគ្នា ស្គាល់គ្នា និង និយាយរកគ្នារឿយៗរហូតមកទល់ពេលនេះ មានទំនាក់ទំនងល្អនិងគ្នាបែបនេះ»
ក្រោយពេលលឺបែបនេះ ហ្វេនៗជាច្រើនកាន់តែរំភើបចិត្ត និងសង្ឃឹមថាចំណងស្នេហ៍អ្នកទាំងពីរកាន់តែផ្អែមល្ហែមខ្លាំងឡើងៗផងដែរ៕ តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖
អត្ថបទដោយ៖ស៊ីវលី