Pok បង្ហាញសារយ៉ាងវែងអន្លាយដល់ថ្នាក់ធ្វើអោយភរិយា Margie និងមិត្តភ័ក្ដអានហើយដល់ថ្នាក់……! មានរូបភាព

ធ្វើអោយហ្វេនៗអ្នកគាំទ្ររបស់ស្វាមីភរិយាអ្នកសិល្បៈ Pok-Passakorn និង Margie Rasri ដល់ថ្នាក់អារម្មណ៍ហោះហើរព្រមៗគ្នាតែម្ដង នៅពេលបានអានសារផុសជាក់ស្ដែងនៅក្នុង IG @pokmindset ដែលខាងប្រុសបានសរសេរជូនដល់ភរិយាជាទីស្រលាញ់

ចំពោះអត្ថន័យក្នុងប្រយោគជាការប្រាប់ពីអារម្មណ៍ពិតដែលចង់អគុណ Margie ដែលនៅក្បែរកាយខ្លួនគ្រប់ពេលគ្រប់កាលទេស មិនថាពេលសប្បាយឬពេលមានទុកលំបាកឡើយ

After Footer (Active) - damrei Mr1 Zone2

ហើយនៅមានពាក្យសន្យាទៀតថា នៅជាមួយគ្នាអោយយូរតាមដែលអាចធ្វើទៅបាន និងមើលថែគ្រួសាររបស់ពួកយើងអោយល្អបំផុតបែបនេះរហូតទៅ….

“អគុណដែលព្រះប្រទានមនុស្សស្រីម្នាក់នេះមកជាម៉ាក់របស់កូនដូចដែរខ្ញុំសង្ឃឹម អគុណដែលបាននៅក្បែរគ្នារហូតមកនិងគ្រប់ពេលមិនថាជាពេលសុខឬទុក្ខ អគុណសម្រាប់ក្ដីស្រលាញ់ដែលមានអោយគ្នា

សន្យាថានិងមើលថែខ្លួនឯងហើយនិងគ្រួសារអោយល្អបំផុត សន្យាថានិងសាងក្ដីសុខអោយច្រើនៗរាល់តែថ្ងៃ ហើយសន្យាថានិងនៅជាមួយគ្នាអោយបានយូរៗបំផុតតាមដែរអាចធ្វើទៅបានណាប្រពន្ធ ពិតជាមានមោទនភាពខ្លាំងណាស់ដែលមានអូនចូលមកក្នុងជីវិតណាប្រពន្ធសម្លាញ់”

ខណៈពេលជាមួយគ្នានេះក៏មានមិត្តភ័ក្ដ តារាអ្នកសម្ដែងចូលមករួមសម្ដែងការយល់ឃើញជាច្រើន មិនលើកលែងសូម្បីតែ ice captain ហើយ Jackie Shakeline ដែលសារភាពតាមបណ្ដាញសង្គមថា ដល់ថ្នាក់ចង់ស្រក់ទឹកភ្នែក ទប់ទឹកភ្នែកមិនបានទេ

អត្ថបទដោយ : នីត្តា