ត្រូវបានគេចាត់ទុកថាជាតារាសិចស៊ីល្បីឈ្មោះមួយរូបទៀតនៅប្រទេសថៃសម្រាប់ Nat Ketsarin ដែលបច្ចុប្បន្ននេះមានស្នាដៃការងារថតម៉ូត រួមទៅដល់ការថតឃោសនាផ្សព្វផ្សាយផ្សេងៗហើយក៏ត្រូវបានចូលរួមក្នុងកម្មវិធីផ្សេងៗជាច្រើនទៀត ថែមទាំងមើលថែខ្លួនបានយ៉ាងល្អនិងមានរូបរាងស៊ិចស៊ីមិនផ្លាស់ប្ដូរ ប្រហែលជាត្រូវលើកមេដៃអោយសាម៉ីខ្លួនចំពោះការហាត់ប្រាណខ្ជប់ខ្ជូនបែបនេះ
ដោយនៅពេលថ្មីៗនេះសាម៉ីខ្លួនបានផុសវីដេអូហាត់ប្រាណនៅក្លិបហាត់ប្រាណក្នុង IG តាមធម្មតា ប៉ុន្ដែបែរជាធ្វើអោយហ្វេនៗប្រិយមិត្តបើកភ្នែកធំព្រោះតែឈុតដែលនាងស្លៀកនិងជារោលរាលដុតកំដៅបេះដូងខ្លាំងណាស់ ដោយសាម៉ីខ្លួនមានសរសេរជាឃ្លាថា “គ្រូមកពីអាមេរិក យើងក៏ត្រូវមិនធម្មតាទៅតាមគ្រូដែរទៅ”
ប៉ុន្ដែនេះក៏មានការរិះគន់ខ្លះដែរព្រោះអ្នកបណ្ដាញសង្គមម្នាក់បានចូលទៅ comment រិះគន់ថា “ហើយគ្រូមកពីអាមេរិកមានប្រាប់ទេថាស្លៀកបែបនេះមិនបានទេទៅហាត់ប្រាណ” ដោយសាម៉ីខ្លួនក៏មិនចាំយូរ ប្រញាប់ចូលឆ្លើយតបវិញភ្លាមៗថា “ម្ចាស់ក្លិបហាត់ប្រាណជាជនជាតិបារាំងចា បែបនេះធម្មតាខ្លាំងណាស់ បើមិនចូលចិត្តអាចអូសរំលងបានចា”
ខណៈពេលដែលអ្នកគាំទ្រដទៃទៀតរបស់នាងបានចូលមកជួយការពារមួយផ្នែកទៀតថា “អាជីពជាតារាបង្ហាញម៉ូត ស្លៀកអ្វីហើយអាចអោយការងារមានភាពរីកចម្រើនទៅមុខបានត្រូវតែស្លៀក ស្រីស្អាតរាងឡូយមិនមែនងាយទេដែរទទួលបាន”
អត្ថបទដោយ : នីត្តា