ជានារីម្នាក់ទៀតខាងហ្វេសសិនមិនថាក្នុងឱកាសអ្វីទេ តែងតែចូលរួមគ្រប់ៗកម្មវិធី សម្រាប់តារាសម្ដែងស្រីលំដាប់តួឯកយ៉ាង Min Phichaya បញ្ចេញគំនិតប្រែកាយម្ដងៗភាពភ្ញាក់ផ្អើលត្រូវតែមក ចង់តែស្ទាយណាក៏ស្រស់ស្អាតទទួលបានទាំងអស់ ឆកយកបេះដូងប្រិយមិត្តយ៉ាងងាយស្រួល
ជាពិសេសក្នុងថ្ងៃគ្រីស្ទម៉ាស 25 ធ្នូ 2021 Min មិនអោយឱកាសកន្លងផុត មុននិងបង្ហាញហ្វេសសិនម៉ូដទាន់សម័យជាមួយនឹងប្រធានបទបុណ្យណូអែល ឃើញហើយមិនអាចអូសរំលងបាន ព្រោះកញ្ញា Min លែងមួយអស់ដៃក្នុងការតុបតែងខ្លួនតាំងពីចុងសក់ដល់ចុងជើង អែមក្នុងឈុតដើមគ្រីស្ទម៉ាស់ ទាំងមនុស្សនិងរបស់របរតុបតែងល្អឥតខ្ចោះ គំនិតខ្ពស់នឹកស្មានមិនដល់ ដើមគ្រីស្ទម៉ាស់ស្អីគេអីក៏ស្អាតយ៉ាងនិង
ក្រៅពីនេះនៅមានផុសឃ្លាប្រយោគតាមភាសាអ្នកលេងសើចថា “ថ្ងៃនេះទៅជប់លៀងចា គេអោយតែងផ្សារភ្ជាប់និងប្រធានបទគ្រីស្ទម៉ាស់ ឈុតនៅស្ទើរដែរទេចា” អូយដល់ថ្នាក់នេះហើយ….លែងដើមគ្រីស្ទម៉ាស់ដើរបានយ៉ាងនេះងច្បាស់ជាមិនចាញ់គេទេ
អត្ថបទដោយ : នីត្តា