អីយ៉ា! ទើបទាក់ទងគ្នាសោះ Pat ប្រកាសដំណឹងល្អជាមួយគូស្នេហ៍ទៅកាន់ហ្វេនៗហើយ!(មានវីដេអូ)

ដូចប្រិយមិត្តគ្រប់គ្នាបានជ្រាបអញ្ចឹងថា បច្ចុប្បន្ននេះតារាសម្ដែងថៃស្រីល្បីឈ្មោះ  Pat Napapa កំពុងតែមានទំនាក់ទំនងយ៉ាងផ្អែមល្ហែមជាមួយគូស្នេហ៍ដែលជាមន្ត្រីប៉ូលីសស្រស់សង្ហាថែមទៀតផង។

យ៉ាងណាមិញខណៈទើបតែប្រកាសទំនាក់ទំនងមិនបានប៉ុន្មានផង ស្រាប់តែថ្មីៗនេះនាងបានបង្ហោះវីដេអូ បង្ហាញពីសកម្មភាពនាងបានទៅជួបគ្រូពេទ្យ ដើម្បីឆ្លុះអេកូមើលសុខភាពខ្លួន ខណៈដែលនាងបានបាត់រដូវប៉ុន្មានថ្ងៃទៅហើយ ហើយដំណឹងល្អគ្រូពេទ្យនិយាយថាសុខភាពនាងល្អ អាចនិងមានកូនបានថែមទៀតផង។

After Footer (Active) - damrei Mr1 Zone2

ក្រោយពេលលឺបែបនេះ មហាជននិងហ្វេនៗជាច្រើនបាននាំគ្នាចូលរួមអបអរសាទរ ដល់តារាស្រីរូបនេះ និងជូនពរនាងនិងគូស្នេហ៍ថ្មីកាន់តែស្រលាញ់គ្នាខ្លាំងឡើងៗថែមទៀតផង៕ តោះ! ចង់ជ្រាបច្បាស់ ទៅទស្សនាវីដេអូខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី