ដូចប្រិយមិត្តគ្រប់គ្នាបានជ្រាបអញ្ចឹងថា ក្រោយពេលអតីតតារាចម្រៀងវ័យក្មេងលោក នាង ប្រាក់សុគន្ធ ជួបគ្រោះថ្នាក់ចរាចរណ៍បាត់បង់ជីវិតមក មហាជន ហ្វេនៗ ជាពិសេសមនុស្សជាទីស្រលាញ់របស់លោកជាច្រើន ពិតជាសោកស្ដាយ អាឡោះអាល័យដ៏លោកយ៉ាងខ្លាំងផងដែរ។
ជាក់ស្ដែងងាកទៅចាប់អារម្មណ៍សង្សារសំណព្វចិត្តលោកវិញ ក្រោយពេលទទួលដំណឹងថាលោកទទួលមរណៈភាព នាងពិតជាឈឺចាប់យ៉ាងខ្លាំង និងបានបង្ហោះរូបភាព ដោយបានរៀបរាប់ថា៖
«បងហ្ហា! វាលឿនពេកហើយទេដឹង? អូននាំចាំបានមួយអាទិត្យមុន បងថាចង់ថតរូបជាមួយអូន add story ហើយចង់បោះតង់ ហើយថតរូបគូស្នេហ៍យកមកប្តូរ cover តែពេលនេះ បងក៏ទៅបាត់! ដឹងទេថាអូននឹកបង?»
ក្រោយពេលឃើញបែបនេះ មហាជនជាច្រើនពិតជាក្ដុកក្ដួល អាណិតគូស្នេហ៍លោក ដែលត្រូវព្រាត់គ្នាយ៉ាងឆាប់រហ័សបែបនេះ ខណៈកំពុងតែស្រលាញ់គ្នាខ្លាំងបែបនេះ៕ សូមទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖
អត្ថបទដោយ៖ស៊ីវលី