ដូចប្រិយមិត្តគ្រប់គ្នាបានជ្រាបអញ្ចឹងថា រយៈពេលជាង៣ខែហើយ ដែលតារាសម្ដែងថៃប្រុសរូបសង្ហាលោក Mick Tongraya បែកបាក់ស្នេហារបស់លោក ខណៈហ្វេនៗគ្រប់គ្នាក៏កំពុងតែចង់ឃើញមុខនារីដែលមានសិទ្ធិក្នុងស្អំបេះដូងលោកយ៉ាងខ្លាំងផងដែរ។
យ៉ាងណាមិញកន្លងហ្វេនៗគ្រប់គ្នាក៏បានឃើញតារាប្រុសរូបនេះ ឧស្សាហ័មានដំណើរកំសាន្ត និងកម្មវិធីជាច្រើនជាមួយតារាស្រី Thisa Varitthisa និងបង្ហាញសកម្មភាពស្និតស្នាលគ្នាធ្វើឲ្យហ្វេនៗជាច្រើនចាប់អារម្មណ៍យ៉ាងខ្លាំង។
ជាក់ស្ដែងស្រាប់តែពេលនេះ គ្រប់គ្នាកាន់តែភ្ញាក់ផ្អើលខ្លាំងថែមទៀត ក្រោយពេលឃើញតារាប្រុសរូបនេះ បានបង្ហោះរូបភាពជាមួយតារាស្រី Thisa ជាមួយការតុបតែងខ្លួនយ៉ាងស្រស់ស្អាត និងមើលទៅឡើងសក្ដិសមគ្នាដូចគូស្នេហ៍ ធ្វើឲ្យហ្វេនៗឃើញហើយពិតជារំភើប និងកាន់តែចង់ឃើញទំនាក់ទំនងអ្នកទាំងពីរកាន់តែល្អរហូតក្លាយជាគូស្នេហ៍ទៀតផង។
តោះ! កុំឲ្យខាត់ពេលវេលាយូរ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖
អត្ថបទដោយ៖ស៊ីវលី