Chompoo ទម្លាយរឿងបរាជ័យរហូតដល់៤ដង ទើបទទួលបានកូនស្រីនៅក្នុងផ្ទៃនេះ!(មានវីដេអូ)

បើគិតមកទល់និងសព្វថ្ងៃនេះ តារាសម្ដែងថៃស្រីល្បីឈ្មោះ Chompoo Araya កំពុងតែពរពោះកូនស្រីនៅក្នុងផ្ទៃ ដែលជាទី៣ ខណៈកូនដំបូងគឺជាកូនភ្លោះប្រុសទាំងពីរ យ៉ាងគួរឲ្យស្រលាញ់ខ្លាំងផងដែរ។

ជាក់ស្ដែងងាកទៅចាប់អារម្មណ៍កាលផ្ដល់បទសម្ភាសន៍នៅក្នុងកម្មវិធី Song about តារាស្រីរូបនេះបានបង្ហើបថា ទម្រាំទទួលបានកូនស្រីនេះ មិនមែនជាការងាយទេ ពោលគឺនាងបានទៅពិគ្រោះជាមួយគ្រូពេទ្យ និងធ្វើបានការណែនាំ តែបរាជ័យរហូតដល់៤ដង រហូតដល់នាងគិតថាប្រហែលជាខ្លួនអាយុច្រើនពេកហើយមើលទៅ តែដោយសារការព្យាយាម ទើបទេវតាប្រទានកូនស្រីម្នាក់នេះមកឲ្យនាងបែបនេះ។

After Footer (Active) - damrei Mr1 Zone2

គួរបញ្ជាក់ផងដែរថា ក្រោយពេលទទួលបានជោគជ័យកូនស្រីដែលជាមរតឈាមកូនទី៣នេះ Chompoo ក៏ផ្ដាច់ចិត្តថានិងធ្វើបុណ្យទានឲ្យបានកាន់តែច្រើនផងដែរ ព្រោះជាការអរគុណចំពោះកាដូដ៏ធំមួយនេះ៕ តោះ! ទៅទស្សនាវីដេអូខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី