ក្រោយឃើញ Bella បង្ហោះរូបបែបនេះ ហ្វេនៗក៏ចូលទៅ Cmt លើកទឹកចិត្តនាងគ្រប់គ្នា!

ដូចប្រិយមិត្តបានជ្រាបអញ្ចឹងថា ទំនាក់ទំនងស្នេហារយៈពេល៩ឆ្នាំរបស់តារាសម្ដែងថៃស្រីល្បីឈ្មោះ Bella Ranee ត្រូវបានបញ្ចប់ហើយ ហើយរឿងនេះនៅតែធ្វើឲ្យមហាជននិងហ្វេនៗជាច្រើនសោកស្ដាយយ៉ាងខ្លាំងផងដែរ។

ជាក់ស្ដែងស្រាប់តែថ្មីៗនេះ យើងបានឃើញតារាសម្ដែងថៃស្រីរូបនេះ បង្ហោះរូបភាពឈរនៅជិតផ្ទាំងទឺកកក មួយសន្លឹកអបជាមួយ Caption ជារូបបេះដូងពណ៌ខ្មៅ ហាក់បីដូចជាបង្ហាញការឈឺចាប់ នៃការបែកបាក់ស្នេហារបស់ខ្លួនចេញមក ធ្វើឲ្យគ្រប់គ្នាឃើញហើយពិតជាព្រួយបារម្ភខ្លាំងណាស់។

After Footer (Active) - damrei Mr1 Zone2

មិនត្រឹមតែប៉ុនណោះ តាមរយៈរូបភាពនោះ មហាជននិងហ្វេនៗជាច្រើនក៏បាននាំគ្នាចូលទៅ Cmt រូបបេះដូងទៅកាន់នាងជាច្រើន ដើម្បីជាកម្ដាំងចិត្តដ៏នាង ព្រោះអ្វីដែលនាងត្រូវការពេលនេះគឺកម្លាំងចិត្តពីហ្វេនៗ និងមនុស្សជុំវិញខ្លួន៕

តោះ! ចង់ជ្រាបច្បាស់ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖