ជូនកាដូគេ តែ Tangmo ចិត្តខ្លួនឯងឡើងស្រក់ទឹកភ្នែក ព្រោះអ្នកចាត់ការធ្វើរឿងបែបនេះ…

ដូចប្រិយមិត្តគ្រប់គ្នាបានជ្រាបអញ្ចឹងថា ថ្វីត្បិតតែបច្ចុប្បន្ននេះ តារាសម្ដែងថៃស្រីល្បីឈ្មោះ Tangmo ជោគជ័យក្នុងវិស័យសិល្បៈក៏ពិតមែន តែងាកទៅមើលរឿងរ៉ាវស្នេហានាងក៏បរាជ័យ ហើយចំណងឯគ្រួសារក៏ជួបបញ្ហាជាច្រើនផងដែរ។

ជាក់ស្ដែងដូចជាថ្មីៗនេះ ខណៈពេលដែលនាងបានទៅចូលរួមកម្មវិធីខួបកំណើតអ្នកចាត់ការខ្លួនលោក A-Supachai កាលពីថ្ងៃទី២៥ ខែឆ្នូ កន្លងទៅនេះ នាងបានសម្រក់ទឹកភ្នែកនិងយំឱបអ្នកចាត់ការខ្លួន ខណៈជូនកាដូទៅលោក តែលោកបែរជាបាន ប្រកាសលើកលែងបំណុលដែលនាងបាន ជំពាក់ ចំនួន៤ សែនបាតពីនាងផងដែរ។

After Footer (Active) - damrei Mr1 Zone2

មិនត្រឹមតែប៉ុនណោះ តារាស្រីរូបនោះ ក៏បានបង្ហោះរូបភាព និងអមជាមួយសារអរគុណទៅកាន់អ្នកចាត់ការខ្លួន ដែលបានលើកលែងបំណុលនាង ខណៈដែលនាងកំពុងតែជួបការលំបាកខ្លាំងបែបនេះ៕ សូមទស្សនារូបភាពដូចខាងក្រោមនេះ៖