តួឯកប្រុស James Mar បង្ហាញលទ្ធផលកូវីដ – 19 ក្រោយពីនៅជិតស្និតជាមួយនិងតារាសម្ដែងស្រីមុខស្រស់ Pie Rinrada ដែលពិនិត្យឃើញថាមានកើតកូវីដ
ជាតារាម្នាក់ទៀតដែលត្រូវប្រញាប់ចូលខ្លួនទៅពិនិត្យរកកូវីដ-19 ជាបន្ទាន់ សម្រាប់តួឯកប្រុសកាត់ចិន James Mar ព្រោះជាម្នាក់ទៀតដែរជាប់ទាក់ទងនិងស្និតស្នាលជាមួយតារាសម្ដែងស្រី Pie Rinrada ដែលទើបនិងចេញមកប្រកាសថាខ្លួនមានឆ្លងកូវីដ-19 ពេលនេះបានទទួលការព្យាបាលហើយ ថែមទាំងបានបញ្ចាក់ពីពេលវេលានិងទីកន្លែងដែលនាងបានទៅយ៉ាងលំអិត ដោយអាការៈរបស់កញ្ញា Pie ពេលនេះស្ថិតនៅក្នុងពណ៌បៃតង មិនជាការព្រួយបារម្ភប៉ុន្មានទេ
ជាក់ស្ដែងខាងកំលោះ James ក៏ត្រូវប្រញាប់ទៅពិនិត្យហើយក៏ទទួលបានលទ្ធផល ដោយលទ្ធផលអវិជ្ជមាន គឺអត់មានឆ្លងទេ
ដោយ James បានផុសលទ្ធផលពិនិត្យនៅក្នុង IG ព្រមទាំងបញ្ជាក់ថា “លទ្ធផលពិនិត្យ PCR ថ្ងៃនេះរបស់ខ្ញុំអវិជ្ជមានណាបាទ សប្បាយៗ តិចទៀតពិនិត្យបន្ដទៀត ឃុំខ្លួន 14ថ្ងៃ ខ្ញុំអត់កើតអីទេ ផ្ដល់កំលាំងចិត្តដល់អូន Pie ជាមួយគ្នាណាបាទ”
ខណៈពេលដែរហ្វេនៗនាំគ្នាផ្ញើរកំលាំងចិត្តជាហូរហែរដល់អ្នកទាំងពីរ
អត្ថបទដោយ : នីត្តា