ទំម្រាំតែមានក្តីសុខដូចថ្ងៃនេះ ប្រពន្ធតារាប្រុស Louis Scott ធ្លាប់រងពាក្យរិះគន់មិនតិចទេថាមិនសាកសមនឹងគ្នា!
តារាស្រី Noon Rami គឺជាភរិយារបស់លោក Louis Scott ដែលជាតួឯកប្រុសដ៏មានប្រជាប្រិយភាពមួយរូបនៅក្នុងវិស័យភាពយន្តរបស់ប្រទេសថៃ។ ហើយនាងក៏ជាតួអង្គមួយនៅក្នុងរឿងភាគដ៏ល្បីមួយគឺរឿង បុព្វេសន្និវាស ដែលតារាស្រីរូបនេះដើរជាតួអង្គ នាងយែម ជាតួអ្នកបម្រើរបស់តួឯកស្រី ការ៉ាកេត។
បើរំលឹកពីអតីតកាល នៅពេលដែលតារាស្រី Noon Rami បានចាប់ផ្តើមសាងស្នេហ៍ជាមួយនឹងតួឯកប្រុស Louis ដំបូងៗ អ្នកទាំងពីរតែងតែទទួលបាននូវពាក្យរិះគន់ជាច្រើនចំពោះស្នេហាមួយនេះ។ មានមតិរិះគន់ជាច្រើនដែលចាក់ដោតនៅក្នុងក្រអៅបេះដូងរបស់តារាស្រីរូបនេះមករហូត គឺគេតែងតែនិយាយនាងមិនសាកសមជាមួយនឹងលោក Louis ដែលជាតួឯកមានឈ្មោះល្បីល្បាញមួយរូបនោះទេ ព្រោះនាងគ្រាន់តែជាតួអង្គរាយរងតែប៉ុណ្ណោះ។
ប៉ុន្តែព្រោះតែមានការតស៊ូថែរក្សាស្រឡាញ់គ្នា ដោយមិនខ្វាយខ្វល់ពីពាក្យអ្នកដទៃ ទើបអ្នកទាំងពីរបានរស់នៅជាមួយគ្នា និងបានសាងគ្រួសារដ៏មានភាពកក់ក្តៅរួមគ្នារហូតមកដល់សព្វថ្ងៃនេះ៕