អៃយ៉ាង Mick Thongraya ដូចជាចូល comment លើផុសរបស់ Min Phichaya ញឹកញាប់ដល់ហើយមិនដឹងថាមិត្តភាពឬមួយក៏…..! មានរូបភាព
កាន់តែទំនេរកាន់តែស្អាតស៊ិចស៊ីឡើង សម្រាប់តារាសម្ដែងស្រី Min Phichaya ព្រោះមិនថាជារឿងស៊ិចស៊ីឬឃ្លាប្រយោគផុសសុទ្ធតែគួអោយខ្នាញ់គួអោយស្រលាញ់ អាចនិយាយបានថាគ្មានថ្ងៃធ្លាក់ចុះទាល់តែសោះ
ជាក់ស្ដែង Min Phichaya បានធ្វើអោយមានការរង្គោះរង្គើរក្នុង Instagram ម្ដងទៀត @minpechaya ធ្វើអោយគ្រប់គ្នាដែលបានឃើញរូបភាពនាងត្រូវលាន់មាត់គ្រប់ៗគ្នា នៅពេលសាម៉ីខ្លួនបានផុសររូបភាពស្លៀកឈុតប៊ីគីនីតូចពណ៌ផ្កាឈូកដើរលេងនៅមាត់សមុទ្រ ថ្វីត្បិតតែពណ៌ឈុតផ្អែមល្ហែម តែស៊ិចស៊ីហួសនិងហាស្ដីបាន
រូបនេះសាម៉ីខ្លួនបានសរសេរជាប្រយោគរៀបរាប់ថា “មិនចង់នៅទំនេរឆ្លងឆ្នាំ តើធ្វើយ៉ាងម៉េចទៅ” ដល់ពេលតួឯកប្រុសជំនាន់សិស្សប្អូនរូបសង្ហាយ៉ាង Mick Thongraya ឃើញហើយចូលទៅបង្អាប់ថា “អត់ទន់ភ្លន់ទៀតហើយបង Min “
អត្ថបទដោយ : នីត្តា