លួចកូនទៅស្វីត! Korn-Rita ទទួលទានអាហារពេលល្ងាចដ៏សែនរ៉ូមែនទិចអ្នកបណ្ដាញសង្គមសង្ស័យថាកូនទី2ច្បាស់ជាមក! មានវីដេអូ

Korn Narongdet បណ្ដើរភរិយាស្រីស្អាត Rita Sririta ទៅទទួលទានអាហារពេលល្ងាចយ៉ាងផ្អែមល្ហែម បរិយាកាសដ៏សែនរ៉ូមែនទិច ហ្វេនៗនាំគ្នាបង្អាប់ថាបើផ្អែមល្ហែមយ៉ាងនេះសង្ស័យតែកូនទី2 និងមកច្បាស់ណាស់

ជាគូស្នេហ៍ដែលទទួលបានការចាប់អារម្មណ៍ខ្លាំងគ្រប់ពេលវេលា សម្រាប់គូរស្វាមីភរិយា Korn-Rita ដែលពេលនេះត្រូវលះបង់ពេលវេលាចិញ្ចឹមមើលថែកូនតូចអូន Kawin យ៉ាងពេញទំហឹង ប៉ុន្ដែរឿងភាពផ្អែមល្ហែមក៏មិនធ្លាប់ធ្លាក់ចុះនោះដែរ នៅផ្ដល់សកម្មភាពនិងរូបភាពល្អៗអោយគ្នាទៅវិញទៅមកជាប់ជានិច្ច យ៉ាងជាក់ស្ដែងលោកស្វាមីបាននាំភរិយាទៅញុំបាយពេលល្ងាចយ៉ាងទាន់សម័យស៊ីវិល័យក្រោមបរិយាកាសមាត់ទឹកសែនរ៉ូមែនទិច ធ្វើអោយអ្នកគាំទ្រដង្ហែរគ្នាបង្អាប់

After Footer (Active) - damrei Mr1 Zone2

​ដោយជាក់ស្ដែង Sririta បានផុសរូបភាពបរិយាកាសដែលស្វាមីនោះទៅញុំបាយល្ងាចយ៉ាងស៊ីវិល័យ ទេសភាពជាប់មាត់ទឹក មានអ្នកលេងហ្គីតាច្រៀងចម្រៀងទៀត មើលទៅដូចជារាត្រីដ៏ពិសេសរបស់គូរស្វាមីភរិយា ព្រមជាមួយនិងឃ្លាថា  “A perfect night to remember”

រឿងនេះអ្នកនៅក្នុងសិល្បៈរួមទាំងអ្នកគាំទ្រ ដង្ហែរគ្នាចូលទៅចុចឡាយព្រមទាំង comment ចំពោះភាពគួអោយស្រលាញ់ផ្អែមល្ហែមរ៉ូមែនទិចរបស់អ្នកទាំងពីរហើយនៅមានបង្អាប់ទៀតថាប៉ាកំពុងអូក្រឡារកប្អូនអោយ Kawin ហើយមើលទៅ

អត្ថបទដោយ​ : នីត្តា