ជំនួយការដៃឯក A Supachai ទប់ទឹកភ្នែកមិនជាប់ពេល Aum ជូនកាដូធំបែបនេះ តែឆ្ងាញ់ត្រង់ថាឲ្យហើយចាំទៅកោសរូសមកវិញ (មានវីដេអូ)

ឆ្លងផុតទៅហើយថ្ងៃខួបកំណើតទី ២៨ ខែធ្នូ សម្រាប់ជំនួយការតារាដៃឯកដូចជា “P’A Supachai Sriwijit” ក្នុងព្រឹត្តិការណ៍នេះបានប្រមូលផ្តុំមិត្តភក្តិជិតស្និទ្ធមកជប់លៀងខួបកំណើត និងឆ្នាំថ្មីផងដែរ។

ជាក់ណាស់ក្នុងព្រឹត្តិការណ៍នេះ ពិតណាស់ជាប្អូនសំណព្វជាតារាលំដាប់លេខមួយក្នុងវិស័យសិល្បៈគឺ Aum Patchrapa រួមជាមួយនឹងកំពូលតារាសម្ដែងជំនាន់ក្រោយ Nadech ក៏មកចូលរួមដែរ ។

កាន់តែពិសេសថែមទៀត ក្នុងនោះក៏មានម្ចាស់ជើងឯក Master Chef Thailand រដូវកាលទី ៣ គឺ “Max Nantawat Janyalikit” ក៏បានមកបង្កើតអាហារពេលល្ងាចពិសេសជាចុងភៅផ្តាច់មុខទៀតផង។

ហើយអ្វីដែលគួរឱ្យភ្ញាក់ផ្អើលបំផុតនោះគឺកាដូពិសេសពី Aum Patcharapha ប្រាកដណាស់ ព្រោះ​នាង​ដៃទូលាយហ៊ានចំណាយលុយមួយបាច់ក្រាស់ឃ្មឹកជូនជាកាដូថ្ងៃកំណើត P’A ។

យ៉ាងណាមិញខាងសាមីខ្លួន គ្រាន់តែឃើញកាដូនេះភ្លាមគាត់ក៏ស្ទុះទៅឱបម្ចាស់កាដូទាំងទឹកភ្នែក ស្របពេលដែលខាង Aum ក៏ចំអន់វិញថា កាដូនេះឲ្យ p’A រួចហើយចាំទៅកោសរូសមកវិញ ៕

សូមទស្សនាវីដេអូខាងក្រោម៖

ប្រភព៖ Thai Entertainment