ដូចប្រិយមិត្តគ្រប់គ្នាបានជ្រាបអញ្ចឹងថា ក្រោយពេលដែលតារាសម្ដែងថៃស្រីល្បីឈ្មោះ Taew ចាប់ផ្ដើមស្នេហាថ្មីជាមួយសេដ្ឋីវ័យក្មេងលោក Pranai មក គ្រប់សកម្មភាពនាងជាច្រើន តែងតែទទួលបានការរិះគន់ពីសំណាក់មហាជនជារឿយៗតែម្ដង។
ជាក់ស្ដែងដូចជាថ្មីៗនេះ សូម្បីតែនាងបង្ហោះវីដេអូរាំនៅក្នុងផ្ទះតែម្នាក់ឯងក៏ទទួលបានមតិរិះគន់មិនល្អមួយចំនួនផងដែរ តែកន្លងមកតារាស្រីរូបនេះ ហាក់បីដូចជាមិនអើលពើលឬ តបតអ្វីទៅកាន់អ្នករិះគន់នោះទេ។
ដោយឡែកទើបតែម្សិលមិញនេះ នាងក៏បានបង្ហោះរូបភាព និងអមជាសារមួយឃ្លាទៅកាន់អ្នកដែលរិះគន់នាងយ៉ាងដូច្នេះថា៖
«Love me or hat me, either way I’m on your mine» មានន័យថា «ទោះបីស្រលាញ់ខ្ញុំ ឬ ស្អប់ខ្ញុំក៏ដោយ ក៏ខ្ញុំនៅតែមាននៅក្នុងចិត្តអ្នកឯងដែរ»
ក្រោយពេលលឺបែបនេះ មហាជនជាច្រើនដែលរិះគន់នាងពិតជាភ្លឺភ្នែក ព្រោះខណៈដែលពួកគេរិះគន់នាង តែពួកគេក៏បានយកពេលតាមដានរឿងរបស់នាងដែរ៕ សូមទស្សនារូបភាពខាងក្រោមនេះ៖