កាលពីយប់មិញនេះ តារាសម្ដែងស្រីសំបូរប្រជាប្រិយភាពអ្នកនាង គង់ ចាន់ស្រីមុំ បានធ្វើឲ្យមហាជននិងហ្វេនៗជាច្រើនបង្ហាញការព្រួយបារម្ភ នៅពេលទទួលដំណឹងថាអ្នកនាងបានសន្លប់ និងត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗទៀតផង។
ក្នុងនោះផងដែរ ក្រោយពេលអ្នកនាងបានដឹងខ្លួនឡើងវិញ អ្នកនាងក៏បានបង្ហោះរូបភាពនិងសារជូនដំណឹងទៅហ្វេនៗក្នុងឲ្យព្រួយបារម្ភយ៉ាងដូច្នេះថា៖
«Hi… I’m ok ដឹងខ្លួនពីសន្លប់ហើយ អរគុណបេះដូងគ្រប់គ្នាដែលបានសួរសុខទុក្ខ និង ជូនពរ គេងពេទ្យតែមួយយប់សោះនឹកគ្រាប់ពេជ្រណាស់ @kem_seimorokot_momo»
ក្រោយពេលឃើញបែបនេះ មហាជននិងហ្វេនៗជាច្រើនបាននាំគ្នាសម្ដែងការត្រេកអរ និងបានជូនពរតារាស្រីរូបនេះឲ្យឆាប់ជាសះស្បើយពីជម្ងឺថែមទៀតផង៕ តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖
អត្ថបទដោយ៖ស៊ីវលី