ក្រោយពេលទទួលដំណឹងថា តារាសម្ដែងថៃស្រី Pei Rinrada បានតេស្តឃើញវិជ្ជមានជំងឺកូវីដ-១៩ភ្លាម លោក James Ma ដែលជាដៃគូរួមការងារជាមួយគ្នាក៏បានជាប់ព័ន្ធ និងត្រូវបានក្រុមគ្រូពេទ្យ យកសំណាក់ទៅពិនិត្យយ៉ាងល្អិតល្អន់ថែមទៀតផង។
ជាក់ស្ដែងក្រោយពេលពិនិត្យដោយម៉ាសុីន PCR រួច នៅថ្ងៃទី២៩ ខែឆ្នូ ឆ្នាំ២០២១នេះ លទ្ធផលក៏បានចេញមក គឺតារាប្រុស James Ma អវិជ្ជមានកូវីដ១៩ ពោលគឺលោកមិនបានឆ្លងជម្ងឺកូវីដនោះទេ។
តែយ៉ាងណាមិញ ក្រុមគ្រូពេទ្យ ក៏បានណែនាំលោកឲ្យព្យាយាមតាមដានសុខភាព និងធ្វើចត្តាឡីស័កខ្លួនឯងចំនួន១៤ថ្ងៃបន្ថែមទៀតផង ដូច្នេះឆ្លងឆ្នាំ ឆ្នាំនេះលោកមិនបានទៅណានោះទេ ហ្វេនៗពិតជាសោកស្ដាយណាស់៕ សូមទស្សនារូបភាពខាងក្រោមនេះ៖
អត្ថបទដោយ៖ស៊ីវលី