កាលពីពេលថ្មីៗនេះនេះ អ្នកលេងបណ្ដាញសង្គមជាច្រើនកំពុងភ្ញាក់ផ្អើល នៅពេលឃើញមនុស្សជាច្រើនបានបង្ហោះរូបភាពបង្ហាញមុខមេតុងទីនម្នាក់ឈ្មោះ Mrr Heng ដែលបានបោកលុយអ្នកសិល្បៈជាច្រើន សរុបរហូតដល់ជិត៤០មុឺនដុល្លារ ហើយបានរត់ចោលស្រុកបាត់ផងដែរ។
ក្នុងនោះស្រាប់តែពេលនេះ តារាចម្រៀងល្បីឈ្មោះ សាសា ក៏បានចេញមុខបង្ហោះរូបភាពនិងអមជាមួយសារទាំងទឹកភ្នែកសោកស្ដាយ ដែលត្រូវបានមិត្តភក្ដិជិតស្និតបំផុតគឺ Mrr Heng បានបោកលុយនាងជិត១០មុឺនដុល្លារ ខណៈពេលនេះរត់បាត់ហើយ។
ក្រោយពេលឃើញបែបនេះ មហាជនរួមជាមួយអ្នកសិល្បៈជាច្រើនបាននាំគ្នាចូលទៅខមិនសោកស្ដាយ និងហួសចិត្តជំនួសតារាចម្រៀង សាសា ដែលត្រូវមិត្តស្និតស្នាលបោកប្រាស់លុយជាច្រើនបែបនេះ។
ភ្លាមៗនេះលោក មង្គល ទីណា ដែលជាមិត្តរួមសិល្បៈជាមួយ ដោយឃើញហួសចិត្តពេកលោក ក៏បានស៊ែរ និងសរសេរសារមួយឃ្លារបែបនេះថាផ្ដាំផ្ញើរមួយឃ្លារថា «គ្មានអ្នកណាបោកយើងបានក្រៅពីអ្នកដែលជិតស្និទ្ធ និង អ្នកដែលយើងទុកចិត្ដនោះទេ ស៊ូៗអូន Sasa Town»៕ សូមទស្សនារូបភាពដូចខាងក្រោមនេះ៖
អត្ថបទដោយ៖ស៊ីវលី