អតីតគូស្នេហ៍តារាមួយគូក្នុងសិល្បៈថៃគូរបស់លោក Nick Kunatip និងតួឯកស្រីរៀមច្បងនាង Tangmoo Nida ធ្លាប់ជាដៃគូតារាដែលមានភាពផ្អែមល្ហែមរូបស្វីតៗពេលនេះសល់ត្រឹមតែអតីតកាល ថែមទាំងបញ្ចប់ទៅដោយមិនល្អទៀតផង។
ដោយថ្មីៗនេះតួឯកស្រីនាង Tangmoo បានទៅចូលរួមក្នុងកិច្ចសម្ភាសន៍កម្មវិធីមួយឈ្មោះថា Club Friday Show រូបនាងបាននិយាយពីរឿងរ៉ាវស្នេហាពីអតីតកាលដែលធ្វើឲនាងខកចិត្តរហូតធ្វើឲកើតមានជាជំងឺស្រេ្ដសដូចសព្វថ្ងៃ ជាពិសេសចំណងស្នេហាជាមួយអតីតតារាអាយុរប្អូនដែលគិតតែរករឿងប្រច័ណ្ឌនឹងនាង។
ពេលកម្មវិធីនេះបានចេញផ្សាយធ្វើឲលោក Nick ចេញមកប្រតិកម្មភ្លាមៗវិញដែរ ព្រោះលោកដឹងថាតារាអាយុរប្អូនដែល Tangmoo និយាយមកសំដៅដល់រូបលោក។ ហើយលោក Nick បានបង្ហោះវិញថា កុំយកតែល្អខ្លួនឯងអាក្រក់ៗដាក់ឲគេ កុំចេះតែតែងថែមរឿងច្រើនពេកប្រយ័ត្នលោកលោកនិយាយវិញម្ដង។
ប្រភព៖ Sanook
អត្ថបទដោយ៖ ស្រីល័ក្ខ