មហាជនជាច្រើនច្បាស់ជាបានដឹងរួចមកហើយពីដំណឹងដ៏គួរអោយសោកស្តាយចំពោះគូស្នេហ៍តារា Weir និង Bella ដែលទើបតែប្រកាសបញ្ចប់នូវចំណងស្នេហ៍ ៩ឆ្នាំ។
រីឯកំពូលតារាសម្តែងស្រី Min ក៏ត្រូវបានអ្នកគាំទ្រដឹងថាបានបែកបាក់គ្នាជាមួយគូស្នេហ៍របស់ខ្លួនអស់រយៈពេលប៉ុន្មានខែរួចមកហើយដូចគ្នា។ ប៉ុន្តែថ្មីៗនេះ មហាជនបានបង្វិលការចាប់អារម្មណ៍មកលើតារាប្រុសស្រី ដែលទើបតែបែកបាក់ស្នេហាទាំងពីររូបនេះវិញ ហើយថែមទាំងមានការចាប់ផ្គូរផ្គងអោយអ្នកទាំងពីរសាកសាងស្នេហ៍រួមគ្នាថែមទៀត។
ព្រោះតែអ្នកទាំងពីរធ្លាប់បានចាប់ដៃគូសម្តែងនៅក្នុងរឿងភាគពីមុនៗមក ថែមទាំងសាកសមនឹងគ្នាទៀត ដែលធ្វើអោយមហាជនជាច្រើនពេញចិត្តចំពោះដៃគូតារាប្រុសស្រីមួយគូនេះ និងរិតតែជារឿងល្អប្រសិនបើអ្នកទាំងពីរអាចផ្តើមស្នេហ៍ជាមួយគ្នាបាន៕
After Footer (Active) - damrei Mr1 Zone2