ពិតជាគ្រោះថ្នាក់ណាស់! អាយុ៥០ឆ្នាំហើយខឹងគេចំអករឿងសាច់ដុំតូចពេក មានអីចាក់ប្រេងឡើងសាច់ដុំធំៗបំផុត
លោក ValdirSegatoជាបុរសលើកសាច់ដុំមួយរូប មានវ័យជាង៥០ឆ្នាំ មានសាច់ដុំធំ គួរឱ្យទាក់ទាញនេះក៏ដោយសារលោកបានប្រើប្រេងម្យ៉ាងចាក់បញ្ជូលក្នុងសាច់ដុំ ដើម្បីទទួលបានសាច់ដុំធំបែបនេះ អស់រយៈពេលជិតមួយឆ្នាំមកហើយ។
កាលពីលោកនៅក្មេង លោក Valdir ធ្លាប់ជាជនញៀនថ្នាំមួយរូប ដែលមានរូបរាងស្គមស្គាំងខ្លាំង ហើយមិត្តភ័ក្តិជាច្រើនរបស់គាត់ បានហៅគាត់ថា ជាសត្វឆ្កែមានស្បែកដណ្តប់ឆ្អឹង។ ក្រោយមកគាត់បានចាប់ផ្តើមទៅហាត់ប្រាណលើកសាច់ដុំជារៀងរាល់ថ្ងៃ ប៉ុន្តែមិនទទួលបានផលប្រសើរសោះឡើយ។
ក្រោយមកបុរសកម្មករសំណង់ ដែលរស់នៅទីក្រុង Sao Paolo រូបនេះបានចាក់ថ្នាំផ្ទុកសារធាតុប្រេងម្យ៉ាង បន្ទាប់ពីបានណែនាំពីមិត្តភក្តិ គ្រូពេទ្យបានហាមឃាត់គាត់មិនឱ្យប្រើថ្នាំនេះទៀតទេ ព្រោះអាចប្រឈមនឹងបញ្ហាសុខភាព៕