សុគន្ធ និសា ផ្ញើសារទៅកាន់ វ៉ាន់ នីឡា ខណៈឃើញនាងវិលចូលសិល្បៈវិញបែបនេះ….

ជាការពិតណាស់ ក្រោយពេលឃ្លាតឆ្ងាយពីសិល្បៈអស់រយៈពេលប៉ុន្មានឆ្នាំមក ពេលនេះស្រាប់តែទទួលដំណឹងថាកញ្ញា វ៉ាន់ នីឡា និងវិលចូលសិល្បៈសារជាថ្មីផងដែរ ខណៈហ្វេនៗជាច្រើនកំពុងតែរង់ចាំវត្តមានបទចម្រៀងថ្មីរបស់នាងថែមទៀតផង។

ជាក់ស្ដែងខណៈទទួលដំណឹងចូលសិល្បៈសារជាថ្មីនេះ មិនត្រឹមតែទទួលបានការស្វាគមន៍យ៉ាងកក់ក្ដៅពីសំណាក់ហ្វេនៗនោះទេ សូម្បីតែតារាចម្រៀងល្បីឈ្មោះអ្នកនាង សុគន្ធ និសា ក៏បានផ្ញើរសារទៅកាន់កញ្ញា វ៉ាន់ នីឡា ផ្ដល់ជាកម្លាំងចិត្តយ៉ាងធំធេងទៅដល់នាងក្នុងការឈានចូលសិល្បៈជាថ្មីនេះផងដែរ។

After Footer (Active) - damrei Mr1 Zone2

ក្រោយពេលឃើញបែបនេះ ហ្វេនៗជាច្រើនកាន់តែរំភើប ព្រោះតែការវិលចូលសិល្បៈសារជាថ្មីរបស់កញ្ញា វ៉ាន់ នីឡា ពិតជាទទួលបានកម្លាំងចិត្តយ៉ាងច្រើនពិតមែន៕ តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

 

អត្ថបទដោយ៖ស៊ីវលី