ដូចប្រិយមិត្តគ្រប់គ្នាបានជ្រាបអញ្ចឹងថា ពីមួយថ្ងៃទៅមួយថ្ងៃចំណងស្នេហ៍របស់តារាសម្ដែងកញ្ញា អៀ ម៉េងលិ និងគូស្នេហ៍ កាន់តែផ្អែមល្ហែមខ្លាំងឡើងៗ ធ្វើឲ្យហ្វេនៗជាច្រើនឃើញហើយលួចច្រណែនសឹងតែគ្រប់គ្នាទៀតផង។
ជាក់ស្ដែងដូចជាថ្មីៗនេះ យើងបានឃើញតារាស្រីរូបនេះ បានបង្ហោះរូបភាពខណៈដែលឆ្លងឆ្នាំជាមួយគ្នាយ៉ាងរ៉ូមែនទិច ហើយក្នុងនោះនាងបានរៀបរាប់ក្ដីស្រលាញ់ទៅកាន់គូស្នេហ៍យ៉ាងដូច្នេះថា៖
«បងអត់សង្ហាដូចមុនទេ បងអត់ក្មេងដូចមុនទេ មុខបងមានមុន បងធាត់ បងខ្មៅ ហើយបងក៏គ្មានអ្វីដូចមុនដែល តែខ្ញុំនៅតែស្រឡាញ់បង ហើយស្រឡាញ់បងជាងមុនទៀត ពាក្យថាស្រឡាញ់សម្រាប់ខ្ញុំ គឺសំខាន់ណាស់ បើថាស្រឡាញ់អ្នកណាម្នាក់ហើយ ទោះម្នាក់នោះទៅជាអ្វីក៏នៅតែស្រឡាញ់ ព្រោះអនុស្សាវរីយ៍ និង រូបភាពបានដិតជាប់អារម្មណ៍អស់ហើយ តែមនុស្យម្នាក់ៗមានព្រំដែន កុំលើសពេក កុំសាងរឿងដដែលអោយកើតឡើងម្ដងហើយម្ដងទៀត ទោះត្រូវស្លាប់ក៏បោះបង់ចោល ព្រោះមិនអាចឱ្យគេធ្វើដាក់យើងដដែលៗទេ ឱកាសមនុស្សមិនចេះតែមានទេ បើមានហើយចូលថែរក្សា និងអោយតម្លៃ ទើបគង់វង់បានយូរ love u ០១/០១/២០១៨ ០១/០១/២០២២Sakkal»
ក្រោយពេលឃើញបែបនេះ ហ្វេនៗជាច្រើនពិតជារំភើបចិត្តជាមួយនិងក្ដីស្រលាញ់របស់កញ្ញា ម៉េងលិ ដែលមានចំពោះគូស្នេហ៍ពិតជាធំធេងរកអ្វីប្រៀបផ្ទឺមពុំបានពិតមែន៕ តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖
អត្ថបទដោយ៖ស៊ីវលី