សូមអបអរសាទ! អ្នកនាង ណាឆាបានផ្តល់កំណើតអោយកូនប្រុសច្បងឈ្មោះ ណាមថាក់លេ នៅថ្ងៃទី២ ខែមករា ឆ្នាំ២០២២នេះ។ បន្ទាប់ពីការទទឺមរង់ចាំអស់ជាច្រើនខែកន្លងមកទីបំផុតតារាចម្រៀងស្រី ណាមឆា នឹងស្វាមីបានឃើញមុខកូនប្រុសជាទីស្រលាញ់ហើយ ។
តារាថៃជាច្រើនរូប និងក្រុមអ្នកគាំទ្រ បានចូលមកសម្តែងការអបអរសាទនៅលើការផុសរបស់អ្នកនាងណាឆា និងស្វាមីលោកឡាត់ភិផាន់អំពីសមាជិកគ្រួសារថ្មី និងពត៌មានឆ្នាំថ្មីដែលគួរអោយអបអរសាទរបស់អ្នកនាង ណាមឆា។ ហើយថ្មីៗនេះអ្នកម្តាយថ្មីថ្មោង អ្នកនាងណាមឆាបានផុសរូបកូនប្រុស ប្អូនណាមថាក់លេ និងរូបក្រុមគ្រួសារនៅក្នុងទំព័រ អ៊ិនស្ត្រាក្រាមរបស់នាងដោយទឹកមុខស្រស់ញញឹមពោពេញទៅដោយក្តីសុខជាពាក្យមួយឃ្លារថា៖
“ណាមថាក់លេ 2/1/2022 នាងខ្ញុំសូមអរគុណចំពោះលោកគ្រូ អ្នកគ្រូពេទ្យនៅមន្ទីពេទ្យទាំងអស់ដែលបានជួយអោយការឆ្លងទន្លេតាមបែបធម្មជាតិរបស់នាងខ្ញុំទទួលបានជោគជ័យប្រកបដោយសុវត្ថិភាព។ វាជាការផ្តល់កំណើតបែបធម្មជាតិដែលនាងខ្ញុំនឹងចងចាំជារៀងរហូត ដោយមានជារឿងរ៉ាវជាច្រើនបានកើតឡើង វាជាការឈឺចាប់ដែលល្អសម្រាប់នាងខ្ញុំ ហើយការឈឺចាប់ទាំងនោះក៏រលាយបាត់អស់ក្នុងវិនាទីដែលខ្ញុំបានឃើញមុខកូនប្រុសរបស់ខ្ញុំ នេះជារឿងដែលពិសេសបំផុតសម្រាប់ជីវិតខ្ញុំ មិនមានទៀតទេអនុស្សាវរីយ៍ដែលល្អជាងនេះ។”