BTS’s Jin បើកបង្ហាញខលិកសិនសំលៀកបំពាក់របស់គាត់ជាលើកដំបូង!

សមាជិកក្រុម BTS’s Jin ទើបតែបានបង្ហាញជាលើកដំបូងនូវម៉ូតសំលៀកបំពាក់ឈុតគេងយប់ និងខ្នើយដែលជាស្នាដៃរចនារបស់គាត់ផ្ទាល់ទៅកាន់ហ្វែនរបស់ក្រុម។

ដូចដែលបានជ្រាបក្រុម​ BTS  គឺជាក្រុមសិល្បក​ K-POP ដែលមានអ្នកគាំទ្រច្រើនជាងគេទូទាំងពិភពលោកហើយដែលបានប្រកាស់ប្រាប់ពីគំរោងផែនការពិសេសរបស់ក្រុមជូនទៅដល់អ្នកគាំទ្រ ក៏ដូចជាដើម្បីចាប់ផ្តើមឆ្នាំថ្មីឆ្នាំ​២០២២ ដោយក្រុម​របស់ពួកគេបានត្រៀមគម្រោងធ្វើ ប្រេនសំលៀកបំពាក់ ផ្តាច់មុខ និងជាស្នាដៃរចនារបស់សមាជិកក្រុមទាំង​៧​រូបជាពិសេស។

ចាប់ផ្តើមដោយខែដំបូងនៃឆ្នាំ​២០២២​​ Jin ដែលជាសមាជិកមួយរូបដែលមានអាយុច្រើនជាងគេនៅក្នុងក្រុម បានបញ្ចេញស្នាដៃរចនា​ខលិចសិនសំលៀកបំពាក់របស់ខ្លួនមុនគេ ដែលនៅក្នុងនោះមានឈុតគេង និងខ្នើយ​។ ឈុតគេងហៅថា​ ​​  ៉Bad day & Good day” មានព្រីនរូបគាត់នៅលើឈុត ហើយមានពីរពណ៌ដែលពណ៌ខៀវតំណាងអោយ ថ្ងៃល្អ និងពណ៌ខ្មៅតំណាងអោយថ្ងៃមិនល្អ។ សមាជិកក្រុមផ្សេងទៀតក៏បានមកចូលរួមនិងធ្វើជា Model អោយសំលៀកបំពាក់និងខ្នើយរបស់​ Jinនៅថ្ងៃដែលគាត់បើកបង្ហាញស្នាដៃផងដែរ។ Army បានគាំទ្រចំពោះភាព​ខ្យូតរបស់គាត់ ហើយកំពុងស្វែងរកកន្លែងទិញទំនិញដែលជាស្នាដៃរបស់គាត់ភ្លាមៗបន្ទាប់ពីបានឃើញពត៌មាន៕

After Footer (Active) - damrei Mr1 Zone2