នរណាមិនរំភើប! ថ្ងៃឆ្លងឆ្នាំ Mike លើទ័ព្ធទាំងគ្រួសារទៅលេង Pooklook រហូតនាងនិយាយថា…!(មានរូបភាព)

កាលពីថ្ងៃទី៣១ខែឆ្នូ ឆ្នាំ២០២១ កន្លងទៅថ្មីៗនេះ មហាជននិងហ្វេនៗជាច្រើនពិតជាភ្ញាក់ផ្អើល នៅពេលឃើញតារាសម្ដែងថៃលោក Mike Pattaradet បានដឹកដៃក្រុមគ្រួសារទៅលេងផ្ទះតារាស្រី Pooklook ធ្វើឲ្យនាងរំភើបចិត្តយ៉ាងខ្លាំងទៀតផង។

ក្នុងនោះផងដែរ ដោយឃើញសកម្មភាពពីបុរសល្អដែលចេញយល់ចិត្តនាងបែបនេះ Pooklook ក៏បានពោលពាក្យក្នុងបែបនេះថា៖

After Footer (Active) - damrei Mr1 Zone2

«គិតរហូតថាឆ្នាំថ្មីនេះនឹងទៅជាបែបណា ព្រោះរាល់ឆ្នាំធ្លាប់តែមានវត្តមានអ្នកម្តាយនៅក្បែរ តែពេលនេះសល់តែឪពុកកូនពីរនាក់កណ្តោចកណ្តែង តែយ៉ាងណាក៏រំភើប និង អរគុណណាស់ចំពោះអ្នកម៉ាក់, Mike និង បងប្អូនទាំងអស់ ដែលចូលមកបង្កើនស្នាមញញឹមដល់ប៉ា និង ខ្ញុំ។ ចង់ប្រាប់ថា ឆ្នាំនេះមិនឯកានោះទេ ព្រោះមានពួកគាត់ ហើយឆ្នាំនេះសូមឱ្យរឿងមិនល្អរសាត់ទៅជាមួយឆ្នាំចាស់ផងចុះ ហើយឆ្នាំថ្មីនឹងចាប់ផ្តើមអ្វីដែលល្អ អ្វីដែលថ្មីៗសាជាថ្មីវិញម្តងទៀត»

ក្រោយពេលឃើញបែបនេះ ហ្វេនៗនិងមិត្តរួមសិល្បៈជាច្រើនរបស់តារាស្រីរូបនេះពិតរំភើបចិត្ត ព្រោះឃើញ Mike បានយកចិត្តទុកដាក់និង Pooklook ខ្លាំងបែបនេះ ពិសេសនាំគ្រួសារឲ្យទៅស្គាល់គ្នាទៀតផង៕ តោះ! កុំឲ្យខាត់ពេលវេលាយូរ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី