ដូចកូនភ្លោះ! តោះទៅមើលមុខប្អូនស្រីបង្កើត សុីន យូប៊ីន ពិតជាដូចនាងខ្លាំងណាស់!(មានរូបភាព)

ប្រិយមិត្តជាច្រើនប្រាកដជាស្គាល់ច្បាស់ហើយ ពិធីការិនី និងជាតារាសម្ដែងស្រីយ៉ាងមានទេពកោសល្យកញ្ញា សុីន យូប៊ីន ដែលបច្ចុប្បន្ននេះនាងកំពុងតែធ្វើឲ្យហ្វេនៗជាច្រើនចាប់អារម្មណ៍យ៉ាងខ្លាំង ពិសេសនោះគឺតាមរយៈរូបសម្រស់ដ៏ស្រស់ស្អាតរបស់នាងនេះតែម្ដង។

ជាក់ស្ដែងថ្មីៗនេះអ្វីដែលរិតតែធ្វើឲ្យគ្រប់គ្នាភ្ញាក់ផ្អើល គឺនៅពេលបានឃើញរូបសម្រស់ប្អូនស្រីបង្កើតរបស់នាង ពិតជាស្រស់ស្អាតខ្លាំងមិនចាញ់បងស្រីនោះទេ ពោលគឺមានមុខមាត់ស្រដៀងគ្នា បើមិនប្រាប់នោះទេ គ្រប់គ្នាប្រាកដជាគិត និងច្រឡំថាជាបងប្អូបភ្លោះជាមួយនិងនាងទៀតផង។

After Footer (Active) - damrei Mr1 Zone2

ក្រោយពេលឃើញបែបនេះ ហ្វេនៗជាច្រើនកាន់តែសរសើរតារាស្រីរូបនេះ ដែលមានប្អូនស្រីស្រស់ស្អាត និងមានមុខមាត់ដូចគ្នាជាមួយនាងថែមទៀតផង៕ តោះ! កុំឲ្យខាត់ពេលវេលាយូរ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី