តិចថាអត់ស្គាល់អីវិន!! ប្រែនផលិតផលល្បីៗរបស់​ Idols ដែលមាននៅស្រុកខ្មែរ!

ក្រៅពីអាជីពជាតារ៉ាសម្តែង តារ៉ាចម្រៀង​ និងពិធីករពិធីការនី  ​មានតារ៉ាថៃជាច្រើនរូបបានធ្វើអាជីវកម្មដោយបើប្រែនគ្រឿងសម្អាងរបស់ខ្លួនលក់ដាច់ខ្លាំងទូទាំងប្រទេសថៃ និងបរទេសរួមទាំងប្រទេសកម្ពុជាយើងផងដែរ។  តោះយើងមកមើលថាតើប្រែនមួយណាខ្លះជារបស់ តារ៉ាប្រចាំចិត្តរបស់យើង​។
១. Kimberly ម្ចាស់ប្រែន Kimberlite
កញ្ញាគីមបឺរីបានបើប្រែនប្រូតេអ៊ីនសម្រាប់សុខភាពជាមួយអ្នកនាង ណឹយ បានរយះពេលពីរឆ្នាំហើយ ដែលប្រូតេអ៊ីនរបស់អ្នកទាំងពីរបានទទួលការនិយមគាំទ្រយ៉ាងច្រើនពីសំណាក់អ្នកចូលចិត្តហាត់កីឡា ថែរាង និង​ស្រលាញ់សុខភាព។ ដោយសាសន្ទុះគាំទ្រពីសំណាក់អ្នកគាំទ្រកម្ពុជាទៅលើផលិតផលសុខភាពរបស់នាង កញ្ញា គឺមបឺរីក៏បាននាំចេញផលិតផល Kimberlite ចូលមកកម្ពុជាតាមសំណូមពររបស់ហ្វែនៗ។

២. Vjvoonsen ម្ចាស់ប្រែ Sewa
ប្រែន Sewa គឺជាផលិតផលគ្រឿងសម្អាង សេរ៉ូមបំប៉នមុខដែលបង្កើតនិង​រៀបចំរូបមន្តដោយកញ្ញាវុនសេនផ្ទាល់។ គាត់បានបើកប្រែនមួយនេះជាច្រើនឆ្នាំមកហើយ ដែលមានមិត្តភក្តក្នុងវិស័យសិល្បះទិញយកទៅប្រើប្រាស់ជាច្រើនអ្នក។ ផលិតផលនេះលក់ដាច់ខ្លាំងជារឿយៗរហូតធ្វើអោយសុភាពនារីនៅកម្ពុជាយើងចង់សាក ចង់ប្រើផលិតផល​ រហូតដល់ Sewa មានវត្តមានពាសពេញស្រុកយើង។

After Footer (Active) - damrei Mr1 Zone2

៣. Noeychotika ម្ចាស់ប្រែន Cho_Cosmetics
អ្នកនាង ណឺយចូលចិត្តគ្រឿងសម្អាងខ្លាំងរហូតបង្កើតប្រែនក្រែមលាបមាត់ ម្សៅផាត់ និងគ្រឿងម៉ាកាយ៉េជាច្រើនទៀតរបស់ខ្លួន។ Cho_Cosmetics លក់ដាច់ខ្លាំងនៅប្រទេសចិន ប្រទេសថៃ ហើយនៅកម្ពុជាយើងក៏កំពុងតែមានគេស្គាល់និងទិញជាច្រើនកុះករ។

៤. Num Kanchai ម្ខាស់ប្រែន lyo_shampoo
ជាប្រែនសាប៊ូបុរសដែលមានគុណភាពល្អខ្លាំង លោកកាន់ឆៃពិធីករប្រុសឆ្នើមរបស់ប្រទេសថៃបានសាកល្បងប្រើសាប៊ូនេះហើយក៏បានសម្រេចចិត្តនាំចូលយកមកលក់ផ្តាច់មុខនៅប្រទេសថៃ និងនាំចេញយកមកលក់នៅប្រទេសខ្មែរ​ដោយលោកធានាថា សាប៊ុលីអូនិងជួយអោយបុរសៗអស់កង្វល់រឿងជ្រុះសក់។​