ចប់ដ្រាម៉ា! ហ៊ា Boy Pakorn ប្រញ៉ាប់ទាក់ទងទៅសុំទោសភ្ញៀវផ្ទាល់ភ្លាមៗ!

មិនចាំយូរឡើយតារ៉ាសម្តែងថៃលោក​ បយ ប៉ាកន បានចេញមុខសុំទោសទៅកាន់តារ៉ាចម្រៀងលោក តិក ឈីរ៉ូ ភ្លាមៗក្រោយគាត់បានផុសសម្តែងនូវការមិនពេញចិត្តជាខ្លាំងចំពោះភោជនីយដ្ឋានដែលបណ្តោយអោយគាត់រងចាំរហូតដល់ទៅ ៣​ម៉ោង។ ក្នុងនាមជាអ្នកកាន់ភាគហ៊ុន តារ៉ាសម្តែងឆ្នើមរបស់យើងបានចេញជាសារសុំទោសជាសាធារណ និងបានទាក់ទង់ផ្ទាល់ទៅកាន់តារ៉ាចម្រៀងលោក តិក ឈីរ៉ូ អំពីកំហុងឆ្គងនិងភាពខុសបច្ចេកទេសរបស់ហាងដែលបណ្តាលអោយមានបញ្ហាយឺតយ៉ាវកើតឡើង។

មិនសសើរមិនបានឡើយចំពោះភាពមានទំនួលខុសត្រូវរបស់សុភាពបុរសទាំងក្នុងទូរទស្សន៍ និងក្រៅទូរទស្សន៍របស់យើង។ ហ្វែនៗរបស់ហ៊ាក៏មិននៅស្ងៀមដែលនាំគ្នាចូលខមមិនសម្តែងពីសេចក្តីយោកយល់ និងផ្ញើស្តិកហ្គើរូបទះដៃជូនតារ៉ាសុភាពបុរសរូបនេះជាច្រើន។

After Footer (Active) - damrei Mr1 Zone2
បន្ទាប់ពីបានទាក់ទងជជែកគ្នាតារ៉ាទាំងពីរយោគយល់អធ្យាស្រ័យ និងនៅតែជាមិត្តរួមវិស័យសិល្បៈយ៉ាងល្អជាមួយគ្នា ហើយលោក តិក ឈីរ៉ូ ក៏បាននិយាយថានឹងចូលបរិភោគអាហារនៅហាងលោកបយប៉ាកនទៀត៕