នាំទៅដើម្បីអ្វី? ក្រោយ Alek-Bow បង្អួតគ្រាស្វីតៗជាមួយធម្មជាតិបៃតង រួមនិងមនុស្សសំខាន់ទាំងសងខាង សូម្បីហ្វេនៗក៏រំភើបជំនួស (វីដេអូ)

មួយរយៈពេលកន្លងទៅ ដូចអ្វីដែលអ្នករាល់គ្នាបានជ្រាបហើយថា យុវជន Alek Teeradetch និងតារាស្រីវ័យក្មេង Bow maylada កំពុងបើកចិត្តបើកកាយមានទំនាក់ទំនងស្នេហាជាមួយគ្នា។ ម្យ៉ាងវិញទៀត ថ្មីៗនេះ គូស្នេហ៍អ្នកទាំងពីរ ហាក់កំពុងមានភាពផ្អែមល្ហែមខ្លាំង ក្នុងដំណើរកម្សាន្តលក្ខណៈគ្រួសារនៅខេត្ត Chiang Rai ផងដែរ។

យ៉ាងណាមិញ នៅក្នុងដំណើរកម្សាន្តមួយនេះដែរ លោក Alek Teeradetch និង តារាស្រី Bow maylada ក៏មិនបានខកខានក្នុងការថតបង្អួតនូវទិដ្ឋភាព សប្បាយរីករាយ រួមជាមួយធម្មជាតិបៃតងស្រស់បំព្រង ដល់អ្នកគាំទ្រមួយចំនួនធំដែលតែងតែនិយមតាមដានទស្សនា តាមរយៈ YouTube AlekT Official

នៅក្នុងខ្លឹមសារ​នៃក្នុង​ឃ្លីបវីដេអូរបស់អ្នកទាំងពីរ បង្ហាញ​ពី​បរិយាកាស​នៃ​ដំណើរ​កម្សាន្ត​ទៅ​ខេត្ត Chiang Rai រវាង​គ្រួសារ​របស់ Alek និង​គ្រួសារ Bow យ៉ាងកក់ក្ដៅបំផុត ដោយមានទាំងកន្លែងញ៉ាំអាហារក្នុងស្រុក ភោជនីយដ្ឋានល្បីៗ និងហាងអាហារតាមចិញ្ចើមផ្លូវដែលគួរអោយចង់គយគន់មួយផ្នែកធំ។ ហើយអ្វីដែលសំខាន់ជាងនោះ ក្នុង​ដំណើរ​កម្សាន្ត​ក៏​មាន​ឈុត​ឆាក​ផ្អែម​ល្ហែម​ Alex-Bow មិនថាជាឈុតដែល Alex លេងសើចជាមួយ Bow ដោយយកដៃទះមុខ, ឈុតដែល Alex ហុចភីហ្សាទៅ Bow ដើម្បីភ្លក្ស ជាដើម។

គួរបញ្ជាក់ថា ក្នុងដំណើរកម្សាន្តនេះ មិនត្រឹមតែធ្វើឡើងដើម្បីជាការសប្បាយរីករាយ ប៉ុណ្ណោះទេថែមទាំងជួយពង្រឹងទំនាក់ទំនងទាំងពីរគ្រួសារឲ្យកាន់តែជិតស្និទ្ធនិងយល់ចិត្តទៀតផង។ រហូតធ្វើឲ្យបណ្ដាអ្នកគាំទ្រឃើញហើយ មានស្នាមញញឹមពេញចិត្ត ចូលបញ្ចេញមតិថា « គួរអោយស្រលាញ់ គ្រប់ឈុតឆាកតែម្ដង Alex-Bow»៕





ដើម្បីជ្រាបកាន់តែច្បាស់ សូមប្រិយមិត្តទស្សនាវីដេអូដូចខាងក្រោមនេះ៖


ប្រភព៖ បរទេស