មហាជនដែលជាអ្នកនិយមទស្សនាខ្សែភាពយន្តរបស់ប្រទេសថៃច្បាស់ជាបានស្គាល់យ៉ាងច្បាស់នូវ កំពូលតារាសម្តែងស្រីជើងចាស់មួយរូបនេះ បើទោះបីជានៅក្នុងឆ្នាំ ២០២២ នេះតារាសម្តែងស្រី Rpasiri មានវ័យចូល ៥១ឆ្នាំហើយក៏ដោយ ប៉ុន្តែបើក្រឡេកទៅមើលពីប្រជាប្រិយភាព ក៏ដូចជាស្ទាយនៅក្នុងការតុបតែងរបស់គាត់វិញ គឺថាមិនសសើរមិនបាននោះទេ។
Rpasiri គាត់បានកើតនៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ១៩៧១ ក្នុងប្រទេសថៃ កេរ្តិ៍ឈ្មោះរបស់គាត់បានល្បីល្បាញយ៉ាងខ្លាំង មិនថានៅក្នុងវិស័យភាពយន្តថៃ រឺក្នុងការថតស្ព័តពាណិជ្ជកម្មរបស់ផលិតផលល្បីៗនោះទេ។
ព្រោះតែស្ទាយនៃការរៀបចំខ្លួនបែបទាន់សម័យសាកសមទៅនឹងសម្រស់របស់កំពូលតារាសម្តែងស្រីជើងចាស់រូបនេះ បានធ្វើអោយហ្វេនជាច្រើនតែងតែសសើរមិនដាច់ពីមាត់ និងបន្តស្រឡាញ់គាំទ្រគាត់កាន់តែច្រើនឡើងៗ៕