យោងតាមទស្សនាវដ្ដីអន្តរជាតិ Vogue ហេ្វសិនរបស់សមាជិក Blackpink ត្រូវបានគេស្រលាញ់ និងពេញចិត្តនៅទូទាំងពិភពលោក មិនមែនមានត្រឹមតែហេ្វនៗ (Blinks) របស់ពួកគេនោះទេ។ Lisa, Rosé, Jisoo, និង Jennie ត្រូវបានចាត់ទុកថាជា សំណព្វចិត្តនៅក្នុងពិភពហេ្វសិនដោយពួកគេបានក្លាយខ្លួនជាអ្នកតំណាងប្រេនថ្លៃៗ និងល្បីៗ ដូចជា Channel, Yves Saint Laurent, Celine និង Dior។
IG jennierubyjane
សមាជិករបស់ Blackpink ទាំងបួនរូប មិនត្រឹមតែមានទេពកោសល្យខាងការច្រៀង និងរាំនោះទេ ពួកគេក៏មានចំណាប់អារម្មណ៍ខ្ពស់ខាងផ្នែកហ្វេសិនផងដែរ។ ការបង្ហាញរបស់សិល្បៈករស្រីទាំងបួនរូបនេះកំឡុងពេលការបង្ហាញម៉ូត ធ្វើឱ្យពួកគេក្លាយជាហេ្វសិន អាយខនដោយមានការសសើរស្ងប់ស្ងែងមិនដាច់ពីមាត់ពីសំណាក់អ្នករចនាម៉ូត។
ក្នុងនោះដែរ Rosé គឺជាសមាជិកដំបូងគេបង្អស់ដែលបានអញ្ជើញឱ្យចូលរួមកម្មវិធី Met Gala ដែលមានការចូលរួមដោយតារាហូលីវូដល្បីៗប៉ុណ្ណោះ ។ ចំណែកឯ Jisoo សិល្បៈករស្រីដែលជាអ្នកតំណាងឱ្យប្រេន Dior វិញក៏បានបង្ហាញខ្លួនក្នុងពិធីបង្ហាញម៉ូត Dior នៅប្រទេសក្រិច ដែលធ្វើឱ្យមានការផ្ទុះពេញអ៊ីនធើណែតដោយសារតែសម្រស់ និងហ្វេសិនដ៏ល្អឥតខ្ចោះរបស់នាង៕