តើគាត់ជានរណា ម៉េចមានម្លេះ! តោះទៅស្គាល់លោក Sebastian Lee អនាគតស្វាមី Due Arisara គាត់ប្រកបអាជីពអ្វី ម៉េចមានលុយច្រើនយ៉ាងនេះ?

វាជាដំណឹងល្អសម្រាប់ឆ្នាំថ្មី សម្រាប់គូស្នេហ៍របស់តារាស្រីមុខស្រស់ Due Arisara និងមិត្តប្រុសអ្នកជំនួញ Sebastian Lee កាលពីថ្ងៃទី ១ ខែមករា ឆ្នាំ ២០២២ ។

ដោយខាងប្រុសបាន​ធ្វើ​ការពញ្ញាក់អារម្មណ៍ លុតជង្គង់សុំខាងស្រីរៀបការ នៅកណ្តាលវាលខ្សាច់នាទីក្រុងឌូបៃ បើទោះបីព្រះអាទិត្យក្តៅ ឬខ្យល់នឹងខ្លាំងប៉ុណ្ណាក៏ដោយក៏វាមិនមែនជាឧបសគ្គដែរ ។

ជាមួយនឹងភាពផ្អែមល្ហែមរបស់គូស្នេហ៍ Due Arisara បានបង្ហាញឃ្លីបដែលអ្នកទាំងពីរកាន់ដៃគ្នានៅកណ្តាលវាលខ្សាច់យ៉ាងផ្អែមល្ហែម មុន​នឹង​ជួបទិដ្ឋភាពលុត​ជង្គង់​សុំរៀបការ ខណៈដែលខាង Due មើលទៅខ្មាស់អៀនបន្តិចដែរ មុននឹងយល់ព្រមដោយក្តីរីករាយនិងពោលពាក្យថា “Thank you” និង “Yes Yes” ហើយថើបមិត្តប្រុសរបស់នាងដោយក្ដីស្រឡាញ់ ។

ក្នុង​ព្រឹត្តិការណ៍​នេះ ក៏មានមិត្ត​ភក្តិ​ក្នុង​វិស័យ​សិល្បៈ និង​អ្នក​គាំទ្រ​បាន​ចូល​រួម​ស្រែក​ហ៊ោ ចូលមកក្នុងមតិដើម្បីអបអរសាទរ Due និង Sebastian ។

ទន្ទឹមនឹងនោះ ក៏មានសំណួរជាច្រើនបានសួរឡើងថា តើមិត្តប្រុសតារាស្រី Due ជានរណា? មកពីណា? មានកម្រិតណា ហើយរកស៊ីអ្វី? ហេតុអ្វីមានជាគាត់ហ៊ានចំណាយលុយលើដំណើរកម្សាន្តជាមួយ Due ច្រើនដល់ម្លឹង?

ជាក់ស្តែងលោក Sebastian Lee ជា​ជនជាតិតៃវ៉ាន់​កើត​នៅ​ថ្ងៃ​ទី ១៤ ខែ​មិថុនា បច្ចុប្បន្ន​អាយុ​ស្របាលៗនឹង Due Arisara ហើយ​គាត់​បាន​បញ្ចប់​ការ​សិក្សា​ផ្នែក​គ្រប់​គ្រង​សណ្ឋាគារ។

បច្ចុប្បន្នលោកធ្វើអាជីវកម្មអចលនទ្រព្យ ដោយត្រូវធ្វើដំណើរទៅធ្វើការតាមបណ្តាប្រទេសជាច្រើនជុំវិញពិភពលោក តែភាគច្រើនគាត់ឈរជើងនៅប្រទេសថៃ ។

អាចនិយាយបានថា គាត់ជាកំពូលអ្នកមានមួយរូប នោះប្រសិនបើអ្នកតាមដាន IG របស់ Sebastian អ្នកនឹងឃើញថាគាត់បានទៅកន្លែងជាច្រើនជុំវិញពិភពលោក មិនថាដោយការងារឬការធ្វើដំណើរឯកជនទេ ។

ជាងនេះទៅទៀត រូបថតរបស់គាត់អាចក្លាយជាអ្នកបង្កើតប្លុកបានយ៉ាងងាយ ព្រោះគាត់ត្រូវបានគេចាត់ទុកថាជាមនុស្សដែលចូលចិត្តធ្វើដំណើរច្រើនជាងគេ។

បន្ថែមពីលើចំណូលចិត្តទេសចរណ៍ហើយ Sebastian ក៏ចូលចិត្តរថយន្តទំនើបផងដែរ ក្នុងគាត់មានរថយន្តទំនើបជាច្រើន ទាំងនៅផ្ទះនៅតៃវ៉ាន់ និងនៅប្រទេសថៃ គាត់ថែមទាំងឧស្សាហ៍ត្រូវបានគេអញ្ជើញឱ្យទៅសាកល្បងរថយន្តថ្មី (Test Drive) ញឹកញាប់ផងដែរ ៕

ប្រភព៖ Kapook