មានហេតុផលអោយញញឹមទៀតហើយ!! RM & JIN បានជាស៉ះស្បើយពីជម្ងឺកូវីដ១៩ ហើយ!

Armys are you ready?? ក្រោយពីបានធ្វើការសម្រាកព្យាបាលមួយរយះមកមេក្រុម ណាមជូន និងជីន សមាជិកក្រុម BTS ជាសះស្បើយហើយអាចត្រឡប់មកការងារប្រចាំថ្ងៃ និងបំពេញសន្យាឆ្នាំ២០២២ជាមួយក្រុមអ្នកគាំទ្រដូចដើមវិញហើយ។

After Footer (Active) - damrei Mr1 Zone2

ថ្មីៗនេះ (ថ្ងៃទី ៤ ខែមករា) ក្រុមហ៊ុន Bighit Entertainment បានចេញប្រកាសជាផ្លូវការនៅលើទំព័រ Weverse​ ថាសមាជិកក្រុម BTS’s  RM និង Jin ជាស៉ះស្បើយពីជម្ងឺកូវិដ​១៩ពេញលេញ 100%  ហើយពេលវេលាចត្តាឡិស័ករបស់ពួកគេក៏នឹងត្រូវបញ្ចប់នៅពេលរសៀលថ្ងៃនេះផងដែរ បន្ទាប់ពីបានធ្វើការព្យាបាលនៅផ្ទះអស់រយៈពេល ១០ថ្ងៃគិតចាប់ពីថ្ងៃទី ២៥ ខែធ្នូ កន្លងមកនេះ។

គេបានបន្ថែមទៀតថា “ពួកយើងទាំងអស់គ្នាសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅទៅកាន់អ្នកគាំទ្រទាំងអស់ចំពោះសេចក្តីបារម្មណ៍អំពីសុខភាពរបស់ពួកគាត់ ហើយក៏សូមអរគុណចំពោះក្រុមគ្រូពេទ្យដែលបានធ្វើការយ៉ាងមមាញឺកក្នុងការព្យាបានសិល្បះកររបស់យើង។ យើងនឹងបន្តធ្វើការដោយយកសុខភាពរបស់សិល្បករជាអាទិភាពចម្បងរបស់យើង ហើយនឹង​អនុវត្ត​តាម​គោលការណ៍​ណែនាំ​ថែទាំ​សុខភាព​យ៉ាង​ប្រុង​ប្រយ័ត្ន៕