ដូចប្រិយមិត្តគ្រប់គ្នាបានជ្រាបអញ្ចឹងថា ក្រោយពេលដែលតារាសម្ដែងថៃប្រុសល្បីឈ្មោះលោក Weir Sokullawat បែកបាក់ស្នេហាមក មហាជនជាពិសេសហ្វេនៗតែងតែចាប់អារម្មណ៍គ្រប់សកម្មភាពលោក និងតែងតែចង់ផ្សំផ្គុំលោកជាមួយតារាស្រី ក៏ដូចជាអ្នកដែលតែងតែស្និតស្នាលនិងលោកផងដែរ។
ជាក់ស្ដែងស្រាប់តែថ្មីៗនេះ ដោយសារតែតារាប្រុសរូបនេះ ធ្លាប់ជាដៃគូសម្ដែងរឿងដ៏សក្ដិសមជាមួយតារាស្រី Min Pechaya ក៏លេចលឺព័ត៌មានថាអ្នកគាំទ្រចង់ឲ្យអ្នកទាំងពីរចាប់ផ្ដើមទំនាក់ទំនងស្នេហានិងគ្នាថែមទៀតផង។
ក្រោយពេលលឺព័ត៌មាននេះភ្លាម Min ទ្រាំមិនបានក៏ចេញមុននិយាយបែបនេះដើម្បីកុំឲ្យគ្រប់គ្នាយល់ច្រឡំ ដោយនាងនិយាយថា៖
«ខ្ញុំពិតជាភ្ញាក់ផ្អើល និងមិននឹកស្មានសោះ ថាមានព័ត៌មានបែបនេះកើតឡើងរួច ខណៈមានមិត្តភក្ដិជាច្រើនបានឆាតមកខ្ញុំដើម្បីសួរនាំ ខ្ញុំពិតជាឆ្ងល់ថាតើខ្ញុំអាចនឹងមានទំនាក់ទំនងយ៉ាងម៉េច បើពួកយើងលែងដែលសម្ដែងរឿងជាមួយគ្នារយៈពេល៤ឆ្នាំទៅហើយ ហើយ Min ក៏បានបញ្ជាក់ថានាងគ្មានទំនាក់ទំនងអ្វីជាមួយ Weir នោះទេ»
មិនត្រឹមតែប៉ុនណោះ Min ក៏បានធ្វើការសុំទោសទៅកាន់ Weir ដែលធ្វើឲ្យមានព័ត៌មានបែបនេះកើតឡើងផងដែរ៕
សូមទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖
អត្ថបទដោយ៖ស៊ីវលី