អាបង Mak ឃ្លាតលែងជាប់ហើយ Kimberly ប្រលែងខ្លួនក្នុងឈុតប៊ីគីនីម៉ូតថ្មីស្ទាយថតរូបថ្មីនិយាយពីថា….! មានរូបភាព

Kimberly កាន់ដៃ Mak ទៅឆ្លងឆ្នាំ Countdown នៅសមុទ្រ ដំណើរកំសាន្ដលើកនេះស៊ិចស៊ីដូចទឹកបាក់ទំនប់ដុតកំដៅសីតុណ្ហភាពរបស់សមុទ្រកាន់តែក្ដីឡើង

ជាដំណើរកំសាន្ដមួយចុងឆ្នាំចាស់ផ្លាស់ចូលឆ្នាំថ្មីរបស់តារាសម្ដែងស្រី Kimberly ដែលមានទាំងវគ្គផ្អែមល្ហែមនិងស៊ិចស៊ី ព្រោះការដើរលេងលើកនេះកៀកកើយគ្នាជាមួយម្ចាស់ចិត្តយ៉ាង Mak Prin មកឆ្លងឆ្នាំទទួលឆ្នាំថ្មីក្រោមបរិយាកាសដ៏សែនរ៉ូមែនទិក រហូតដល់គ្រប់ៗគ្នាលួចរំពឹងថានិងមានវគ្គសុំរៀបការទៀតផង ទោះបីជានៅមិនទាន់ឃើញប៉ុន្ដែក៏ទទួលអារម្មណ៍ថាឆាប់ៗនេះច្បាស់ណាស់

After Footer (Active) - damrei Mr1 Zone2

ក្រៅពីនេះក៏បានឃើញរូបភាពគូរស្នេហ៍ Mak-Kim ក្នុងឈុតឆាកផ្អែមល្ហែមដូចដែលបានប្រាប់ការដើរលេងរបស់កញ្ញា Kim នៅមានប្រលែងខ្លួនក្នុងឈុតហែលទឹកយ៉ាងស៊ិចស៊ីនិងអោយឃើញពេញៗភ្នែកទាំងគូរតែម្ដង អាចនិយាយបានថាលើកនេះនាងប្រមូលយកមកគ្រប់ឈុតដែលមាននៅក្នុងផ្ទះ ហើយឈុតហែលទឹកមួយច្រកនេះក៏ធ្វើអោយទឹកសមុទ្រឡើងកំដៅណាស់ដែរ

ទឹកសមុទ្រស្ទើរតែក្លាយទៅជាភ្លើងព្រមទាំងនៅក្នុង IG ផងដែរ ព្រោះទាំងមិត្តភ័ក្កនិងអ្នកគាំទ្រសុទ្ធតែផ្ញើរូប emoji ភ្លើងទៅអោយនាង….អាចប្រាប់ថាលើកនេះច្បាស់ៗពេញៗភ្នែកព្រោះបង Mak ជាជាងថតរូបអោយនិងឯង

អត្ថបទដោយ : នីត្តា